ព័ត៌មាន

វៀតណាមបានត្រៀមខ្លួនជាស្រេចទទួលយកតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ វៀតណាមនឹងទទួលយកតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០ - ២០២១។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមបានឯកភាពជាជំហានដំបូងនៃសេចក្តីព្រាងកម្មវិធីការងារនៅខែមករាឆ្នាំ២០២០ ក្នុងនោះមានកម្មវិធីដែលត្រូវធ្វើជាប្រចាំ ព្រមជាមួយនោះមានព្រឹត្តិការណ៍ដាច់ដោយឡែករបស់វៀតណាម ដើម្បីបង្កើតសញ្ញាសម្គាល់នៅខែមករា ហើយវៀតណាមត្រៀមខ្លួនជាស្រេចទទួលយកតំណែងជាសមាជិកមិនអចិន្រ្តៃយ៍​​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ចំពោះបញ្ហាប្រឈមនៃប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានចាត់ទុកថា វៀតណាមត្រូវខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារសន្តិភាពសន្តិសុខពិភពលោកនិងការពារផលប្រយោជន៍របស់ខ្លួនផង ប៉ុន្តែទន្ទឹមនឹងនោះរក្សាទំនាក់ទំនងល្អ​ជាមួយភាគីទាំងអស់ផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top