លើកកំពស់តួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ជាបន្តបន្ទាប់សម្រាប់អាណត្តិថ្មីៗជាច្រើន គណៈប្រតិភូវៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅរបស់ ICAPP។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួមសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (រូបថត៖ VOV)
ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា
គណៈប្រតិភូបក្សកុម្មុយនិស្ត វៀតណាមដឹកនាំដោយលោក Ngo Le Van អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី
៤១ និងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចលើកទី ២ (IBC-២)
នៃគណបក្សនយោបាយអាស៊ី (ICAPP) នៅទីក្រុងបាងកក ប្រទេសថៃ។
លើកកំពស់តួនាទីជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ជាបន្តបន្ទាប់សម្រាប់អាណត្តិថ្មីៗជាច្រើន
គណៈប្រតិភូវៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅរបស់ ICAPP។ នៅខាងក្រៅសកម្មភាពរបស់ ICAPP នៅប្រទេសថៃ
គណៈប្រតិភូវៀតណាមបានជួបប្រជុំទ្វេភាគី និងទំនាក់ទំនងជាមួយតំណាងភាគីដែលចូលរួមសន្និសីទ
ដើម្បីផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងជាមួយភាគី និងប្រទេសនានា; ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការតម្រង់ទិសសំខាន់ៗរបស់ ICAPP នាពេលខាងមុខ។
ICAPP គឺជាវេទិកាសន្ទនាតាមបណ្តាញបក្សដ៏ធំបំផុតក្នុងចំណោមគណបក្សនយោបាយជាង
៣៥០ នៅអាស៊ី ដែលបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០០០
ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ
និងកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយអាស៊ី៕