ព័ត៌មាន

វៀតណាមបានគ្រប់គ្រងជំងឺរាតត្បាតដោយជោគជ័យដោយសារការប្តេជ្ញាចាត់វិធានការយ៉ាងឆាប់រហ័ស


 រូបថតៈ TTXVN
 

វិទ្យាស្ថាន Konrad Adenauer Stiftung (KAS) នៃប្រទេសអាល្លឺ ម៉ង់ នៅថ្ងៃទី ៨ ខែមេសា មានបទ​វិភាគ​ដោយ​វាយ​តម្លៃ​​ខ្ពស់ ចំពោះលទ្ធភាពគ្រប់គ្រងការឆ្ល​ងមេរោគផ្លូវដង្ហើម​ធ្ងន់ធ្ងរ COVID-19 របស់វៀតណាម ដែល​កំណត់​ថា​ “គន្លឹះសំខាន់ស្ថិតនៅក្នុងការចាត់វិធានការយ៉ាងឆាប់រហ័សនិងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល អាជ្ញាធរនិង​ប្រជាជន​វៀតណាមទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ​រាតត្បាត។
 
យោងតាម​ការវិភាគរបស់អ្នកនិពន្ធ Peter Girke ប្រធានការិយាល័យតំណាងវិទ្យាស្ថាន KAS ប្រចាំនៅវៀត ណាមថា មាន​កត្តាជាច្រើនដែលអ្នកឆ្លង COVID-19 នៅវៀតណាម អាចរក្សាបាននៅកម្រិតទាប។ កត្តា​សំខាន់​​ទី​មួយគឺស្ថិត​នៅក្នុងសេចក្តី​សម្រេចចិត្ត​ចាត់​វិធាន​ការ​យ៉ាង​ឆាប់​រហ័ស និងមានការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​​រដ្ឋាភិបាល​។  ជាក់ស្តែងគឺ នៅដំណាក់កាលដំបូងនៃការផ្ទះជំងឺរាតត្បាត វៀតណាមបានបិទសាលារៀន ដែល​ដំបូងឡើយ​នៅតាមទីក្រុងធំៗ បន្ទាប់មកតាមទម្រង់ទូទាំងប្រទេស។  បន្តទៅទៀត សាកល​វិទ្យាល័យ​និង​ព្រឹត្តិការណ៍នានាក៏ត្រូវបានពន្យារពេលផងដែរ។ ក្រៅពីនោះ ខាងយោធាក៏ត្រូវបាន​ប្រមូល​ផ្តុំដើម្បី​ជួយ​ឧបត្ថម្ភ​ប្រព័ន្ធ​សុខាភិបាល​ផងដែរ។
 
ទន្ទឹម​ជាមួយគ្នានេះ នៅដើមខែមីនា វៀតណាមបានផ្អាក​ការលើក​លែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេស​ចរណ៍​មក​ពីបណ្តា​ប្រទេស​អឺរ៉ុប ហើយចាប់ពីថ្ងៃទី ២១ ខែមីនា អ្នកដំណើរទាំងអស់ដែលហោះហើរចូលមកវៀតណាម ត្រូវបាននាំទៅ​តំបន់សម្រាប់ដាក់នៅដាច់ដោយឡែករ​យៈពេល ១៤ ថ្ងៃ។ ខណៈពេលដែល ករណីឆ្លងថ្មីៗ ភាគច្រើន​ជាអ្នក​ដែលត្រឡប់មកពីបរទេសវិញនោះ​ វៀតណាមបាន​ពង្រឹង​បទប្បញ្ញត្តិ​ប្រយុទ្ធប្រឆាំង នឹងការ​រីករាល​ដាល​នៃជំងឺ ដូចជា ហាមឃាត់ការប្រមូលផ្តុំមនុស្សជាង ១០ នាក់ឡើងទៅ ពាក់ម៉ាសនៅពេល​ដើរតាម​ផ្លូវ​ ​និងផាកពិន័យអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺ​រាតត្បាត ក៏ដូចជា មិនចាកចេញទៅខាង​ក្រៅប្រសិន​បើគ្មានការងារ​ចាំបាច់។ ថ្វីត្បិតតែ តម្រូវឲ្យបិទភោជនីយ​ដ្ឋាន ​តំបន់កំសាន្ត កីឡា ក៏ដោយ​ ប៉ុន្តែរហូត​មកដល់ពេលនេះ ប្រទេសវៀតណាមមិនបា​នដាក់បំរាម​គោចរនៅឡើយ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top