នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។
ក្រុមត្រួតពិនិត្យ IUU របស់ EC ធ្វើការនៅប្រទេសវៀតណាម (រូបថត៖ VOV)
យោងតាមលោកឧបនាយករដ្ឋមន្ត្រី
ត្រឹន ហុង ហា វៀតណាមមិនត្រឹមតែចាត់ទុកការអនុវត្តអនុសាសន៍នេសាទប្រឆាំង IUU ជាមធ្យោបាយមួយដើម្បីដក "កាតលឿង" ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ
បានកំណត់ថានេះជាបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធាននេសាទ
និងធានាជីវភាពរស់នៅរយៈពេលវែងសម្រាប់ប្រជាជន និងជាការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាក្នុងតំបន់
និងសកលលោក។ វៀតណាមសង្ឃឹម ថា នឹងបន្តស្តាប់មតិយោបល់ពីក្រុមត្រួតពិនិត្យ IUU តាមនោះ ជួយវៀត ណាមកែលម្អគោលនយោបាយ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនេសាទ
ប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព និងបំពេញការទទួលខុសត្រូវជាតិរបស់ខ្លួនចំពោះបញ្ហាមហាសមុទ្រ។
វៀតណាមប្តេជ្ញាពិនិត្យ
និងធ្វើវិសោធនកម្មបទប្បញ្ញត្តិពាក់ព័ន្ធនាពេលអនាគតដ៏ខ្លីខាងមុខ
ដោះស្រាយយ៉ាងតឹងរ៉ឹង ការរំលោភបំពាន និងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការស៊ើបអង្កេត IUU។
រីឯខ្លួនវិញ
លោក Fernando Andresen Guimaraes នាយកនៃនាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិនិងជលផលប្រកបដោយចីរភាព
អគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងនេសាទ (DG MARE) ប្រធានក្រុមត្រួតពិនិត្យ
IUU បានឲ្យដឹងថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងលេចធ្លោ
និងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលុបបំបាត់ IUU។
EC តែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមឱ្យបញ្ចប់ដំណើរការនេះ
និងដកកាតលឿងចេញក្នុងពេលឆាប់ៗនេះ៕