ព័ត៌មាន

វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជាង ២៦ពាន់ករណី ក្នុងថ្ងៃ ១០ ខែកុម្ភៈ

នៅថ្ងៃទី ១០ ខែកុម្ភៈនេះ អ្នកជំងឺចំនួន ៩.៩៩២ នាក់ទៀត ត្រូវបានប្រកាសថាបានជាសះស្បើយ។

គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ៩ ខែកុម្ភៈ ដល់ម៉ោង ១៦:០០ ថ្ងៃទី ១០ ខែកុម្ភៈ ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីឆ្លងថ្មីកូវីដ ១៩ ចំនួន ២៦.០៣២ ករណី ក្នុងនោះ ៩ នាក់ត្រូវបាននាំចូល និងចំនួន ២៦.០២៣ នាក់ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស។ បច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ២.៤៣០.៦៨៣នាក់។

នៅថ្ងៃទី ១០ ខែកុម្ភៈនេះ អ្នកជំងឺចំនួន ៩.៩៩២ នាក់ទៀត ត្រូវបានប្រកាសថាបានជាសះស្បើយ។ រហូតមកដល់ពេលនេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ២.២០៦.៥៩៤នាក់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ៧៤ នាក់។

ទាក់ទងនឹងស្ថានភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ ទូទាំងប្រទេសបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ១៨៤.១២៩.៧៨៥ ដូស។ បច្ចុប្បន្ននេះ ខេត្ត-ក្រុងចំនួន៥២/៦៣ មានអត្រាគ្របដណ្តប់វ៉ាក់សាំងដូសទី ២ លើសពី៩០% ។ ចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់ចាក់ឲ្យកុមារអាយុពី ១២-១៧ ឆ្នាំ មានចំនួន ១៦.៣៦៧.៣២៨ ដូស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top