ព័ត៌មាន

វៀតណាមបន្តប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

នៅរសៀលថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទជាមួយលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ។ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមបន្ត ប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះ ផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរទៅសេដ្ឋកិច្ចបញ្ចេញ ចោលឧស្ម័នកាបូនតិចតួច មានផែនការកាត់បន្ថយយ៉ាងខ្លាំងនូវការពឹងផ្អែកលើថាមពលធ្យូង ហើយបង្កើន អត្រាថាមពលកកើតឡើងវិញផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគី អាមេរិកបន្តជួយឧបត្ថម្ភវៀតណាមដោះស្រាយផលវិបាកក្រោយសង្គ្រាម ជា ពិសេសគឺការបោសសម្អាតជាតិពុល dioxin។

ជាការឆ្លើយតប លោកបេសកជនពិសេស John Kerry បានអះអាងថា អាមេរិកគោរពទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោក John Kerry វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបញ្ជាក់ថា អាមេរិកគាំទ្រនិង ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្លាយទៅជាប្រទេសឈានមុខគេក្នុង តំបន់អំពីបច្ចេកវិទ្យាថាមពលស្អាត ថាមពលកកើតឡើងវិញតាមរយៈគម្រោង សហប្រតិបត្តិការជាក់ស្ដែងនានាផងដែរ។

ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP ២៦) នៅ ខែវិច្ឆិកាឆ្នាំ២០២១ នៅ Glasgow ស្កុតឡេននោះ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកបេសកជនពិសេស John Kerry ចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនសកម្មភាពសហប្រតិបត្តិការ អន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ចែករំលែកការប្ដេជ្ញាចិត្តហើយជួយគាំទ្រគ្នា ទៅវិញទៅមក ដើម្បីសម្រេចបានគោលដៅរក្សាឲ្យសីតុណ្ហភាពផែនដីមិន កើនឡើងហួសពី១,៥អង្សាសេ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top