ព័ត៌មាន

វៀតណាមបញ្ឈប់ជាបណ្ដោះអាសន្នការជូនពលករទៅធ្វើការនៅឯបរទេសរហូតដល់ថ្ងៃទី៣០មេសាឆ្នាំ ២០២០

នាបច្ចុប្បន្ន វៀតណាមមានពលករចំនួន៥៦០ពាន់នាក់ដែលកំពុងធ្វើការនៅឯបរទេស។ ​ដោយ​អនុវត្ត​តាម​សារាចរណែ​នាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងការងារ យុទ្ធជនពិការនិងសង្គម​កិច្ច​វៀត​ណាម បាន​ផ្ញើរ​សារ​ទូលេខ​ជូនដល់នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេស ដោយបញ្ញាណែនាំដល់​សហគ្រាស​អោយ​បញ្ឈប់​ជាបណ្ដោះ​អាសន្ន​ការជូនពលករទៅធ្វើការនៅឯបរទេស រហូ​តដល់ថ្ងៃទី ៣០ មេសា ឆ្នាំ ២០២០។

សូម​គូសបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមមានពលករចំនួន ៥៦០ ពាន់នាក់ដែលកំពុងធ្វើការនៅឯបរទេស។ គិតរហូត​ដល់ថ្ងៃទី៥ មេសា មិនទាន់មានព័ត៌មានណាមួយស្ដីពីពលករ​វៀត​ណាម នៅឯបរទេស​ត្រូវបាត់​បង់​ការងារ​ធ្វើដោយសារ​ជំងឺ Covid-19 នៅឡើយ។ តាមការកំណត់ ពលករនៅ​ឯបរទេស​នឹងត្រូវបាន​សងសេវាឈ្មួញ​កណ្ដាល ប្រាក់សេ​វាកម្ម និងប្រាក់ឧបត្ថម្ភពីមូលនិធិជំ​នួយពលករនៅឯ​បរទេស៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top