ព័ត៌មាន

វៀតណាមបញ្ជូនពលរដ្ឋចំនួន២៦៦នាក់ពីគុយវ៉ែត កាតានិងអេហ្ស៊ីបវិលត្រឡប់មកប្រទេសវិញ

ពលរដ្ឋតាមជើងហោះហើរនេះ រួមមាននារី មានផ្ទៃពោះ កុមារមានអាយុក្រោម១៨ឆ្នាំ អ្នកជំងឺធ្ងន់ធ្ងរ និងពលករដែល បានអស់កិច្ចសន្យាការងារឬត្រូវផ្ដាច់កិច្ចសន្យា។

ពលរដ្ឋវៀតណាមនៅគុយវ៉ែតឡើងយន្តហោះវិលត្រឡប់មកប្រទេសវិញ (រូបថត៖ ក្រសួងការបរទេស)


ក្នុងថ្ងៃទី១៥និងថ្ងៃទី១៦ មិថុនា បណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់វៀត ណាម ស្ថានទូតវៀតណាមប្រចាំនៅគុយវ៉ែត កាតា អេហ្ស៊ីប ក្រុមហ៊ុន អាកាសចរណ៍ Bamboo Airways និងបណ្ដាស្ថាប័នមានសមត្ថកិច្ចនៅ ប្រទេសសាម៉ីបានសហការគ្នារៀបចំជើងហោះហើរដឹកពលរដ្ឋវៀតណាមចំនួន២៦៦ នាក់ ពីប្រទេសគុយវ៉ែត កាតានិងអេហ្ស៊ីប វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ ពលរដ្ឋតាមជើងហោះហើរនេះ រួមមាននារី មានផ្ទៃពោះ កុមារមានអាយុក្រោម១៨ឆ្នាំ អ្នកជំងឺធ្ងន់ធ្ងរ និងពលករដែល បានអស់កិច្ចសន្យាការងារឬត្រូវផ្ដាច់កិច្ចសន្យា។

នាពេលខាងមុខនេះ វៀតណាមនឹងបន្តអនុវត្តជើងហោះហើរផ្សេងៗ ទៀតដើម្បីបញ្ជូនពលរដ្ឋវិល ត្រឡប់មកប្រទេសវិញ ដោយផ្អែកលើស្ថានភាពជំងឺនៅក្នុងប្រទេសនិងលើពិភពលោក បំណងប្រាថ្នារបស់ពលរដ្ឋនិងសមត្ថភាពធ្វើចត្តាឡីស័កនៅតាមតំបន់នានាក្នុងប្រទេស។

ពាក់ព័ន្ធដល់ស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេស ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៦ វៀត ណាមបានឆ្លងកាត់រយៈពេល ៦១ថ្ងៃជាប់ៗគ្នាហើយដែល មិនរកឃើញ ករណីឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។

ដូច្នេះហើយរហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លង Covid-19 សរុបចំនួន៣៣៤នាក់ ក្នុងនោះមាន៣២៣នាក់បានជាសះស្បើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top