ព័ត៌មាន

វៀតណាមបញ្ជូនក្រុមការងារទៅជួយសង្គ្រោះនៅទួរគី

ក្រសួង នគរបាលវៀតណាមបានចាត់បញ្ជូនក្រុមការងារជាផ្លូវការចំនួន២៤នាក់ ទៅកាន់ទួរគីដើម្បីជួយសង្គ្រោះ ស្វែងរកជនរងគ្រោះ ហើយផ្តល់ជំនួយមនុស្សធម៌ ជួយប្រជាជនឱ្យជំនះលើផលវិបាក ធ្វើឲ្យជីវភាពមានស្ថិរភាពឡើងវិញក្រោយគ្រោះមហន្តរាយរញ្ជួយដី។
រដ្ឋមន្រ្តីក្រសួងនគរបាល លោកនាយឧត្តមសេនីយ៍ To Lam និងក្រុមការងារទៅជួយសង្គ្រោះនៅទួរគី។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បាន រៀបចំពិធីជូនដំណើរក្រុមការងារនៃក្រសួងនគរបាលទៅជួយសង្គ្រោះ នៅប្រទេស ទួរគី។ ថ្លែងមតិក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរ បាលបានអះអាងថា ដោយផ្តើមចេញពីទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាម និងទួរគី ហើយបំណងចង់ចែករំលែកការលំបាកដែលទួរគីកំពុងជួបប្រទះនោះ ក្រសួង នគរបាលវៀតណាមបានចាត់បញ្ជូនក្រុមការងារជាផ្លូវការចំនួន ២៤នាក់ ទៅកាន់ទួរគីដើម្បីជួយសង្គ្រោះ ស្វែងរកជនរងគ្រោះ ហើយផ្តល់ជំនួយមនុស្សធម៌ ជួយប្រជាជនឱ្យជំនះលើផលវិបាក ធ្វើឲ្យជីវភាពមានស្ថិរភាពឡើងវិញក្រោយគ្រោះមហន្តរាយរញ្ជួយដី។ ការចូលរួមរបស់ក្រុមជួយសង្គ្រោះរបស់ក្រសួងនគរបាលវៀតណាម ក៏បង្ហាញពីការ សន្យារបស់ វៀតណាម ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរ ជាតិ ត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយការលំបាក បញ្ហាប្រឈម ព្រមទាំងរក្សា បរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។ លោករដ្ឋមន្ត្រី To Lam មានប្រសាសន៍ថា៖

ក្នុងរយៈពេលបំពេញភារកិច្ចនៅដីជាក់ស្ដែង ក្នុងនាមជាតំណាងនៃប្រទេសជាតិ និងកងកម្លាំងនគរបាលវៀតណាម សមាជិកនៃក្រុមការងារគួរតែខិតខំប្រឹងប្រែង និង សម្របសម្រួលយ៉ាងសកម្ម ជាមួយកងកម្លាំងផ្សេងទៀត មិនស្ទាក់ស្ទើរនឹងការលំបាក និងគ្រោះថ្នាក់ ព្រមទាំងលើកកំពស់ស្មារតីសាមគ្គីភាព ការជួយទំនុកបម្រុងគ្នាទៅវិញទៅមក ពង្រីកឫទ្ធានុភាព និងលក្ខណៈសម្បត្តិរបស់យុទ្ធជនប៉ូលីសបដិវត្តន៍វៀត ណាម។ នេះជាលើកដំបូងដែលយើងដាក់ពង្រាយកម្លាំងបែបនេះ


top