ព័ត៌មាន

វៀតណាមបញ្ជូនកម្លាំងនិងមធ្យោបាយទៅជួយឧបត្ថម្ភប្រទេសឡាវ


យោធភូមិភាគ៥បញ្ចូនទំនិញឧបត្ថម្ភទៅដល់ខេត្ត Attapeu (រូបថត៖ TTXVN)

 នាយកដ្ឋានជួយសង្គ្រោះនៃការិយាល័យគណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងឧប្បត្តិហេតុ គ្រោះ​ធម្ម​ជាតិ​​ និ​ងស្វែងរក ជួយសង្គ្រោះ បានឲ្យ​ដឹង ថា​ ដោយ​អនុវត្តន៍​ការ​បញ្ជា​ណែនាំ​របស់​នាយក​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ ក្រសួងការពារ ប្រទេសវៀតណាម បា​នសកម្មជួយឧបត្ថម្ភប្រទេសឡាវ ក្នុ​ងការទប់ទ​ល់ ជំនះ ពុះពារ​លើ​ផល​​វិបាកដោយការឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនី Sepien Senamnoi នាថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។​
 
បញ្ជាការដ្ឋាន​យោធភូមិភាគ៥និងអង្គភាពនានាដែលបានឈរជើងក្នុងតំបន់ បានបញ្ជូនយ៉ាងឆាប់ៗ កម្មាភិបាល​ យុទ្ធជន ក៏ដូចជាដាក់ពង្រាយរថយន្ត រថយន្ត សង្គ្រោះ កាណូតគ្រប់ប្រភេទ កម្លាំង​ពេទ្យ​ទ័ពក៏ដូច​ជាឧបករណ៍​ចាំបា​ច់នានា ដើម្បីទប់ទល់និងជំនះពុះពារលើផល​វិបាកនៃឧប្បត្តិហេតុខាងលើបណ្ដា​លឡើង។
 
ក្នុង​ឱកាសនេះដែរ យោធភូមិភាគ៥ក៏ជួយឧបត្ថម្ភទឹកប្រាក់ប្រមាណ២៦០ លានដុង កងពល ១៥ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ប្រមាណ១០លានគីប និងឧបករណ៍ ថ្នាំឱសថគ្រប់គ្រាន់ដើម្បីសង្គ្រោះបានមនុស្សចំនួន៥០០នាក់សំរាប់​ប្រទេសមិត្ត ផងដែរ។
 
ក្នុងពេល​នោះ នាថ្ងៃទី២៥ ខែកក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវ លោក Nguyen Ba Hung បាន​ប្រគល់​ទឹក​ប្រាក់​ប្រមាណ២ពាន់២រយដុល្លា អាមេរិកជូនតំណាងក្រសួងការងារនិងសុខុមាលភាពសង្គមឡាវ ដើម្បីជួយ ឧបត្ថម្ភ​ប្រជាជនឡាវ។ នេះជាកញ្ចប់ប្រាក់ដែលត្រូវបានរ៉ៃអង្គាសដោយកម្មា ភិបាល បុគ្គលិក​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​ឡាវ​ និងស្ថាប័នអមស្ថានទូតនានា ក្នុងបំណងចង់ចែករំលែកការលំបាកជាមួយប្រជាជនឡាវ។ នាថ្ងៃ​​ដដែល​ តំណាងសមាគមន៍ជនវៀតណាមនៅរដ្ឋធានីវៀងច័ន្ទក៏ប្រគល់ កញ្ចប់ប្រាក់ ប្រមាណ៥០លានគីប​ជូន​​ក្រសួ​ង​ការងារនិងសុខុមាលភាពសង្គមឡាវ ដើម្បីជួយ ឧបត្ថម្ភប្រជាជនឡាវ​ដែល​ត្រូវរង​ផល​ប៉ះពាល់​ដោយ​ឧប្បត្តិ​ហេតុនេះផង​ដែរ​។
 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើប​នឹង​បាន​ចុះហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​ស្ដីពីការ​ផ្តល់​ប្រាក់​​ឧបត្ថម្ភ​ប្រមាណ២សែនដុល្លាអាមេរិកពីថវិកាមជ្ឈឹមផ្ទុកបម្រុងឆ្នាំ២០១៨ ជូនប្រទេសឡាវ ដើម្បីជួយ​ប្រជា​ជន​ឡាវជំនះពុះពារលើផលវិបាកដោយឧប្បត្តិហេតុបាក់ទំនប់អគ្គីសនីនៅខេត្ត Attapeu។ នារសៀលថ្ងៃទី២៦ ខែ​កក្កដា​ កញ្ចប់ប្រាក់ឧបត្ថម្ភនេះត្រូវបានអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ផ្ដល់​ជូន​ឯក​អគ្គរដ្ឋទូត​ឡាវប្រចាំវៀតណាមលោក Thongsavanh Phomvihane៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top