ព័ត៌មាន

វៀតណាមបញ្ជាក់ពីតួនាទីភាពជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន

យោងតាមការស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិន សម្រេចបានជាង ១១១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៣,៤% បើប្រៀបធៀបនឹងក្នុងរយៈពេលដូចនៃឆ្នាំមុន។

រថយន្តកុងតឺន័រដឹកផ្លែឈើស្រការនាគ នាំចេញទៅប្រទេសចិនតាមច្រកទ្វារអន្តរជាតិ Kim Thanh លេខ ២ (រូបថត៖ TTXVN)



ទោះបីជាមានការលំបាកក្នុងរយៈពេលយូរដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែសកម្មភាពធ្វើពាណិជ្ជកម្មរវាង វៀតណាមនិងចិន ចាប់តាំងពីដើមឆ្នាំ២០២០ មកម្លេះ នៅតែទទួលបានលទ្ធផលជាវិជ្ជមានដោយជួយឱ្យប្រទេសវៀតណាមអះអាងពីតួនាទីរបស់ខ្លួនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

យោងតាមការស្ថិតិនៃអគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងចិន សម្រេចបានជាង ១១១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ១៣,៤% បើប្រៀបធៀបនឹងក្នុងរយៈពេលដូចនៃឆ្នាំមុន។ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់ចិននៅលើពិភពលោកដែលបានវ៉ាដាច់ពីប្រទេសអូស្ត្រាលីនិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៃខឿនសេដ្ឋកិច្ចទី២ របស់ពិភពលោក នៅអាស៊ានផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top