នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានស្នើឱ្យអាស៊ានអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវផែនការធ្វើសកម្មភាព ពង្រឹងតួនាទី និងរួមចំណែកចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរជាសកល។
ថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang ប្រធាន SOM អាស៊ាន របស់វៀតណាម បានអះអាងថា វៀតណាមគោរពតួនាទីរបស់ AICHR ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើសិទ្ធិមនុស្សនៅក្នុងតំបន់ ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាម បន្ទាប់ពីជាប់ឆ្នោតឡើងវិញនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ ដោយបន្តអនុវត្តន៍អាទិភាពនានា រួមទាំងសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរឌីជីថល សមភាពយេនឌ័រ និងសិទ្ធិរបស់ក្រុមងាយរងគ្រោះ ព្រមទាំងសម្ដែងនូវគោលបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាននានា ដើម្បីមានសំឡេងនិងការរួមចំណែកកាន់តែខ្លាំងក្លាដល់កិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិផងដែរ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានស្នើឱ្យអាស៊ានអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវផែនការធ្វើសកម្មភាព ពង្រឹងតួនាទី និងរួមចំណែកចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយសព្វាវុធ និងមិនរីកសាយអាវុធនុយក្លេអ៊ែរជាសកល។
កិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានអំពីសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) គឺជាសកម្មភាពដំបូងចំនួន ២ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ (AMM-59) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា៕