ព័ត៌មាន

វៀតណាមបញ្ជាក់ការគាំទ្ររបស់ខ្លួនចំពោះបុព្វហេតុតស៊ូសុចរិតរបស់ប្រជាជនប៉ាឡេស្ទីន

ក្នុងស្មារតីនោះ វៀតណាមគាំទ្ររាល់គំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
  អង្គការសហប្រជាជាតិប្រារព្ធទិវាសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន (រូបថត៖ VOV)  

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការប្រតិបត្តិ អភ័យឯកសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន (CEIRPP) បានបើកកិច្ចប្រជុំពិសេសមួយដើម្បីអបអរសាទរទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន (២៩ វិច្ឆិកា) នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក។

ក្នុងថ្ងៃនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារជូនចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres, ប្រធាន CEIRPP លោក Cheikh Niang និងប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ដោយសម្តែងការសោកស្តាយចំពោះការឈឺចាប់ និងការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិដែលប្រជាជនប៉ាឡេស្ទីនរងទុក្ខវេទនារយៈពេលច្រើនឆ្នាំកន្លងមក។

សារទូរលេខរបស់លោកប្រធានរដ្ឋបានបញ្ជាក់ថា រដ្ឋ និងប្រជាជនវៀតណាមតែងតែគាំទ្រយ៉ាងខ្លាំងក្លាចំពោះបុព្វហេតុតស៊ូសុចរិតដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន។ ក្នុងស្មារតីនោះ វៀតណាមគាំទ្ររាល់គំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

សូមគូសបញ្ជាក់ថា ទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីនត្រូវបានប្រកាសនិងប្រារព្ធដោយអង្គការសហប្រជាជាតិនៅថ្ងៃទី ២៩ ខែវិច្ឆិកាជារៀងរាល់ឆ្នាំដើម្បីរំលឹកសហគមន៍អន្តរជាតិថា បញ្ហាប៉ាឡេស្ទីននៅតែមិនទាន់ដោះស្រាយហើយប្រជាជនប៉ាឡេស្ទីនមិនទាន់ទទួលបានអភ័យឯកសិទ្ធិរបស់ខ្លួន ស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ នោះជាសិទ្ធិស្វ័យសម្រេច សិទ្ធិឯករាជ្យ អធិបតេយ្យភាពជាតិ និងសិទ្ធិវិលត្រឡប់ទៅស្រុកកំណើតវិញ៕


top