ព័ត៌មាន

វៀតណាមបញ្ជាក់ករណីឆ្លងវីរុស nCoV ទី៨

គួរបញ្ជាក់ថា អ្នកជំងឺស្ត្រីពោលខាងលើរួមជាមួយមិត្តរួមការងារ៧នាក់ ផ្សេងទៀត ត្រូវបាន​ក្រុម​ហ៊ុន​បញ្ជូន​ទៅហ្វឹក​ហ្វឺន​នៅទីក្រុង Wuhan ប្រទេស ចិន ហើយវិលត្រឡ​ប់​មក​វៀត​ណាម​វិញ​នៅលើ​យន្តហោះនិង​រថយន្ត​តែមួយ​។ 

នាព្រឹក​ថ្ងៃទី៣ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ ករណីឆ្លងវីរុស corona ប្រភេទថ្មី ទី៨។ នោះគឺអ្នក​ជំងឺស្ដ្រីម្នាក់ មាន អាយុ២៩ឆ្នាំ ជាពលករដែលធ្វើនៅក្រុមហ៊ុន Nihon Plast របស់ជប៉ុននៅ ស្រុក Binh Xuyen ខេត្ត​ Vinh Phuc។ ស្រ្តីរូបនេះត្រូវឆ្លងវីរុស នៅពេល ទាក់ទងប្រាស្រ័យជាមួយមិត្តរួមការងារដែលកើតជំងឺ។

គួរបញ្ជាក់ថា អ្នកជំងឺស្ត្រីពោលខាងលើរួមជាមួយមិត្តរួមការងារ៧នាក់ ផ្សេងទៀត ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅហ្វឹកហ្វឺន​នៅ​ទីក្រុង Wuhan ប្រទេស ចិន ហើយវិលត្រឡប់​មកវៀត​ណាមវិញ​នៅលើយន្ត​ហោះនិង​រថយន្ត​តែ​មួយ​។ អ្នកជំងឺនេះកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យត្រូពិកមជ្ឈឹមសាខា Dong Anh ហើយ​កំពុង​មានស្ថានភាព​ស្ថិរភាព៕​

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម​
 


top