ព័ត៌មាន

វៀតណាមបញ្ជាក់ករណីឆ្លង Covid-19 ថ្មីចំនួន៣ករណីបន្ថែមទៀត បង្កើនបរិមាណអ្នកឆ្លងជំងឺសរុបឡើងដល់៣៨នាក់

​នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា វៀត​ណាម​ទើប​នឹង​បាន​បញ្ជាក់​ករណី​ឆ្លង​ Covid-19 ថ្មីចំនួន៣ករណីបន្ថែ​ម​ទៀត។ ករណីទាំងនោះសុទ្ធតែបានប៉ះពាល់ជាមួ​យអ្នក​ឆ្លងជំងឺ Covid-19 ទី៣៤​។
 
មុន​នោះ នាថ្ងៃទី១១មីនា មន្ទីរសុខាភិបាលខេត្ត Binh Thuan បានយកសំណាកធ្វើតេស្តរបស់មនុស្សចំនួន១៥នាក់​ដែល​មានការប៉ះពាល់ជាមួយអ្នកជំងឺទី៣៤។ ក្នុងនោះ ស្ត្រី៣នាក់មានលទ្ធផលវិជ្ជមានចំពោះវិរុស SARS-CoV-2។ អ្នកឆ្លងវីរុសថ្មី៣នាក់នោះ ជាអ្នកជំនួយការ បុគ្គលិក និងកូនក្រមុំរបស់អ្នកជំងឺទី៣៤។ អ្នកជំងឺទាំង​នេះកំពុង​ត្រូវបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យពហុវិជ្ជាខេត្ត។
 
ដូច្នេះហើយ គិតរហូ​ត​មកដល់ពេលនេះ វៀតណាមបានកត់សម្គា​ល់ករណីឆ្លង​វីរុស SARS-CoV-2 ចំនួន​៣៨ករណី។ ក្នុង​នោះ មានក​រណីចំនួន១៦ត្រូវបានព្យាបាលឲ្យជាសះស្បើយហើយចា​កចេញ​ពីមន្ទីរពេទ្យ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top