ព័ត៌មាន

វៀតណាមបង្ហាញមុខក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត


 បណ្ដាសមាជិកសមាជិកាក្នុងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (រូបថត៖ quochoi.vn)
 

នាព្រឹក​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើ សេចក្ដី​សម្រេច​ចិត្ត​ផ្ដល់​សច្ចា​ប័ណ្ឌ​លើសំណើរបស់ ប្រធាន​ក្រុមប្រឹក្សា​ជាតិរៀប​ចំ​ការបោះ​ឆ្នោត​អំពី​បញ្ជីឈ្មោះ​អនុប្រធាន​និង​សមាជិក​ក្រុម​ប្រឹក្សានេះ​។
 
តាមនោះ ក្រុ​មប្រឹក្សាជាតិរៀបចំការបោះឆ្នោតរួមមានសមាជិកចំនួន ២១នាក់។ តាងនាមក្រុមប្រឹក្សា លោកស្រីប្រធាន​រដ្ឋសភា Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
 
“យើងខ្ញុំមាន​ការជ្រួតជ្រាបយ៉ាងជ្រាលជ្រៅថា ជោគជ័យនៃការបោះ ឆ្នោតរដ្ឋសភានីតិកាលទី១៥ និងការ​បោះឆ្នោ​ត​ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ ថ្នាក់ អាណត្តិឆ្នាំ២០២១-២០២៦ នឹងមានអត្ថន័យ​ដ៏សំខាន់​ពិសេស​ចំពោះ​ លទ្ធផលសកម្មភាពនៃក្បាលម៉ាស៊ីនរដ្ឋពីមជ្ឈឹមដល់មូលដ្ឋាន រួមចំណែក ទៅក្នុងការ​អភិវឌ្ឍ​ប្រទេស​ជាតិប្រកប​ដោយឆាប់រហ័សនិងចីរភាព។ យើងខ្ញុំ សូមសន្យាថា នឹងសហការយ៉ាងស្អិតរមួត​ជាមួយ​បណ្ដាស្ថា​ប័ន​ អង្គការពាក់ ព័ន្ធនានាប្រកបដោយសាមគ្គីភាព ឯកភាព ខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាព​ដើម្បី​សម្រេច​ភារកិច្ចរបស់ខ្លួនឲ្យបានល្អ​បំផុត​។ សូមថ្លែងអំណរគុណ ជាទីគោ​រពដល់រដ្ឋស​ភា”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top