ព័ត៌មាន

វៀតណាមបង្កើនការបង្ការប្រយុទ្ធប្រឆាំងបទល្មើសអំពីជីវៈចម្រុះនៅឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០

ក្រិតប្រព័ន្ធគោលនយោបាយ ច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើស និងការរំលោភបំពានច្បាប់ទាក់ទងនឹងបទល្មើសក្នុងការការពារជីវចម្រុះ។
សត្វព្រៃកម្រមួយក្បាលនៅវៀតណាម។ រូបថត៖ nhadan.vn

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលថ្ងៃទី ២៧ ធ្នូ បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តអនុម័តលើគម្រោង “បង្កើនការបង្ការប្រយុទ្ធប្រឆាំងបទល្មើសអំពីជីវៈចម្រុះនៅឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០”។ គោលដៅរួមនៃគម្រោងគឺរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្រ្តជាតិស្តីពីជីវចម្រុះដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ បង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់ភ្នាក់ងារ អង្គការ និងបុគ្គលក្នុងការគោរពច្បាប់ស្តីពីជីវចម្រុះ រួមចំណែកដល់ការអភិរក្សប្រព័ន្ធអេកូឡូស៊ី សត្វ រុក្ខជាតិ ធនធានហ្សែន។ ទន្ទឹមនឹងនោះ សុក្រិតប្រព័ន្ធគោលនយោបាយ ច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើស និងការរំលោភបំពានច្បាប់ទាក់ទងនឹងបទល្មើសក្នុងការការពារជីវចម្រុះ។ ធានាស្ថិរភាព ប្រសិទ្ធភាព និងអនុលោមតាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ ដែលវៀតណាមជាសមាជិក។ ក្នុងនោះ គោលដៅជាក់លាក់នៅឆ្នាំ ២០៣០ គឺការផ្លាស់ប្ដូរខ្លឹមសារឃោសនា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ក្រសួង ស្ថាប័ន អង្គការគ្រប់រូប និងបុគ្គលនានាស្ដីពីការការពារ និងអភិរក្សសត្វព្រៃ និងរុក្ខជាតិព្រៃ។ ផ្តោតសំខាន់លើមុខសញ្ញាផ្សព្វផ្សាយគឺប្រជាជននៅតំបន់អភិរក្ស តំបន់ដីសើមទឹក ផ្លូវធ្វើដំណើរ និងគោលដៅរបស់សត្វស្លាបក្នុងព្រៃផងដែរ៕


top