ព័ត៌មាន

វៀតណាមបង្កើនការបង្ការជំងឺរាតត្បាត COVID19 ដោយធ្វើសកម្មភាពជាក់ស្តែងជាច្រើន

ក្នុងប៉ុន្មានថ្ងៃកន្លងមក បណ្តាតំបន់មូលដ្ឋាននានាបានបង្កើនការបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ដោយមានសកម្មភាពជាក់ស្តែងជាច្រើន។

សមាគមនារីឃុំ Tan Phu Dong ទីក្រុង SaDec ដេរម៉ាស់ក្រណាត់ដើម្បីផ្តល់ជូនប្រជាជនដោយមិនគិតថ្លៃ (រូបថត៖ baodongthap.com.vn)


សមាគមនារីឃុំ Tan Phu Dong ទីក្រុង SaDec ដេរម៉ាស់ក្រណាត់ដើម្បីផ្តល់ជូនប្រជាជនដោយមិនគិតថ្លៃ (រូបថត៖ baodongthap.com.vn)
ជាកស្តែង សម្ព័ន្ធសមាគមនារីខេត្ត Dong Thap បានបំផុសចលនាដល់ស្ត្រីនៅតាមស្រុក  ទីរួមខេត្ត និងក្រុងនានាក្នុងខេត្តនេះ ដើម្បីដេរនិងចែកម៉ាស់ការពារ ដោយឥតគិតថ្លៃផងដែរ។ រហូតមកដល់ពេលនេះ នៅទូទាំងខេត្ត មានស្ត្រីជិត ១៧០០ នាក់ ដែលបានចូលរួមក្នុងការដេរនិងចែកម៉ាស់ការពារចំនួន ១៥០,០០០ គ្រឿង ដោយឥតគិតថ្លៃដល់ប្រជាជននិងកម្លាំងដែលធ្វើការងារបង្ការនិងប្រយុទ្ធប្រឆឹាងនេងជម្ងឺរាតត្បាត។

នាថ្ងៃទី ២៦ ខែមិនា សម្ព័ន្ធសមាជិកយុវជនខេត្ត Vinh Long បានរៀបចំកម្មវិធីបំផុសចលនាជួយឧបត្ថម្ភគាំទ្រដល់ការបង្ការប្រឆាំងនឹងជំងឺ COVID-19 ។ នៅក្នុងពិធីនេះ តំណាងសហគ្រាស និង សប្បុរសជនបានប្រគល់ជូនម៉ាស់ការពារចំនួន ១០០០ គ្រឿង សាប៊ូចំនួន ២០០ដុំ និងទឹកលាងសម្អាតដៃកំចាត់មេរោគមួយកេស ដល់បញ្ជាការដ្ឋានយោធាខេត្ត ដើម្បីបម្រើការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 នៅឯតំបន់ដាក់នៅដាច់ដោយឡែកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top