
វៀតណាមបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុននិងវិនិយោគិនកាណាដា
វៀតណាមបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុននិងវិនិយោគិនកាណាដា។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ក្នុងការទទួលជួបជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មកាណាដា ដែលមកស្វែងយល់នូវឱកាសវិនិយោគនៅវៀតណាម។ នៅទីនេះ លោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមមានបំណងទាក់ទាញរាល់មូលនីធិផ្សងព្រេងរបស់បរទេសដែលក្នុងនោះមានកាណាដា សម្រាប់ជួយឧបត្ថម្ភសកម្មភាព ចាប់ផ្តើមអាជីពឲ្យមានការវិវឌ្ឍន៍ នៅវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Vuong Dinh Hue មានបំណងថា ភាគីទាំងពីរគប្បីបង្កើន តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនិងទាក់ទាញបន្ថែមនូវទុនវិនិយោគ FDI របស់ កាណាដាចូលវៀតណាម។
រីឯខ្លួនវិញ តំណាងគណៈប្រតិភូអង្គភាពអាជីវកម្មកាណាដាលោក Scott Shepherd ប្រធាននិងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Northstar បានឲ្យដឹងថា អង្គភាពអាជីវកម្មនៃប្រទេសនេះមានបំណងផ្លាស់ប្តូរចំណេះដឹងនិងបទពោសោធន៍ សហប្រតិបត្តិការ ជាមួយវៀតណាមក្នុងកាលៈទេសៈ ដែលប្រទេសទាំងពីរកំពុងអនុវត្តរាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី នាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម