ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VNA ផ្សាយ
ថ្លែងមតិក្នុងសម័យសន្ទនា ឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនិងលោកស្រីអគ្គលេខាធិការ ក្នុងការជំរុញពហុភាគីនិយមនិងពហុភាសានៅអង្គការសហប្រជាជាតិ; គាំទ្របណ្តាប្រទេសហ្វ្រង់កូហ្វូនីចែករំលែកនិងសម្របសម្រួលគ្នាទៅវិញទៅមក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងដំណើរការរៀបចំសម្រាប់កិច្ចប្រជុំកំពូលនាពេលអនាគត និងកិច្ចព្រមព្រៀងឌីជីថលសកល ក៏ដូចជាដំណើរការពិភាក្សាផ្សេងទៀតនៅអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ១៩ នាពេលខាងមុខ។