ព័ត៌មាន

វៀតណាមនឹងចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី

ក្នុងក្របខ័ណ្ឌ នៃវេទិកានេះ សកម្មភាពសំខាន់ៗជាច្រើននឹងប្រព្រឹត្តទៅ ដូចជា៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេស ចរណ៍អាស៊ាន+៣ លើកទី២២ (ជប៉ុន កូរ៉េខាងត្បូង និងចិន); កិច្ចប្រជុំរដ្ឋមន្ត្រីទេស ចរណ៍អាស៊ានជាមួយដៃគូ; ពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាន ជាដើម។
រូបថត៖ matta.org.my

នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានទេសចរណ៍ ក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍វៀតណាមបានឲ្យដឹងថា វៀតណាមនឹងចូលរួមវេទិកាទេសចរណ៍សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ (អាស៊ាន ២០២៣) និងពិព័រណ៍ TRAVEX ដែលប្រព្រឹត្ត ទៅនៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២-៥ ខែកុម្ភៈ។ វេទិកាឆ្នាំនេះមានប្រធានបទ "អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ"។ ក្នុងក្របខ័ណ្ឌ នៃវេទិកានេះ សកម្មភាពសំខាន់ៗជាច្រើននឹងប្រព្រឹត្តទៅ ដូចជា៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេស ចរណ៍អាស៊ាន+៣ លើកទី២២ (ជប៉ុន កូរ៉េខាងត្បូង និងចិន); កិច្ចប្រជុំរដ្ឋមន្ត្រីទេស ចរណ៍អាស៊ានជាមួយដៃគូ; ពិធីប្រគល់ពានរង្វាន់ទេសចរណ៍អាស៊ាន ជាដើម។ នៅ វេទិកានេះ វៀតណាមនឹងរៀបចំសន្និសីទសារព័ត៌មានដើម្បីឧទ្ទេសនាមអំពីស្ថានភាព អភិវឌ្ឍន៍ យន្តការ គោលនយោបាយ និងផលិតផល សេវាកម្មទេសចរណ៍ក្រោយពី វិបត្តិកូវីដ-១៩; ផ្សព្វផ្សាយអំពីរូបភាព ឋានៈ សារនៃផ្នែកទេសចរណ៍វៀតណាម តាម រយៈប្រធានបទ វៀតណាម - ភាពទាក់ទាញគ្មានទីបញ្ចប់និងយុទ្ធនាការ រស់នៅ ពេញលេញនៅវៀតណាម


top