ព័ត៌មាន

វៀតណាមនឹងចូលរួមយ៉ាងសកម្មនិងទូលំទូលាយក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ (អ.ស.ប)

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានបញ្ជាក់ថា វៀតណាមនឹងចូលរួមយ៉ាងសកម្មនិងទូលំទូលាយក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ទាំងខាងភូមិសាស្ត្រ ប្រតិបត្តិការនិងទម្រង់អង្គភាពចូលរួមផងដែរ។
 

លោកឯកអគ្គរដ្ឋទូត Pham Hai Anh អញ្ជើញចូលរួមកិច្ចពិភាក្សារួមរបស់អ.ស.ប។ (រូបថត៖ VOV)


នៅថ្ងៃទី២៥ ខែតុលា (តាមម៉ោងទីក្រុងញូវយ៉ក) នៅឯកិច្ចពិភាក្សារួមរបស់គណៈ កម្មាធិការនយោបាយពិសេសនិងមិនអាណានិគមនិយម (គណៈកម្មាធិការ លេខ៤) នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី៧៦ លោក ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប បានថ្លែងសុន្ទរកថាស្ដីពីបញ្ហារក្សាសន្តិភាព មិនអាណានិគមនិយម ប្រតិបត្តិការ របស់ទីភ្នាក់ងារផ្ដល់ជំនួយអ.ស.បសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បញ្ហា គ្រាប់បែកមីន និងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការប្រើប្រាស់លំហអវកាសដោយ សន្តិភាព។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានបញ្ជាក់ថា វៀតណាមនឹងចូលរួមយ៉ាង សកម្មនិងទូលំទូលាយក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ទាំងខាងភូមិសាស្ត្រ ប្រតិបត្តិការ និងទម្រង់អង្គភាពចូលរួមផងដែរ។

ដោយសម្ដែងការព្រួយបារម្ភចំពោះស្ថានការណ៍ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងតំបន់ដែនដីប៉ាឡេស្ទីនដែលត្រូវទន្ទ្រានកាន់កាប់នោះ លោកឯកអគ្គ រដ្ឋទូតបានបញ្ជាក់ថា វៀតណាមគាំទ្រចំពោះដំណោះស្រាយរដ្ឋ២ ដោយការបង្កើត រដ្ឋប៉ាឡេស្ទីន ដែលយកក្រុងហ្សេរូសាឡឹមជារដ្ឋធានី ហើយរួមរស់ដោយសន្តិភាព ជាមួយអ៊ីស្រាអែល។ លោកឯកអគ្គរដ្ឋទូតអំពាវនាវឲ្យភាគីនានាបង្កលក្ខណៈងាយ ស្រួលដល់ប្រតិបត្តិការមនុស្សធម៌ ហើយជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់លោក អគ្គលេខាធិការអ.ស.បអំពីការបង្កើនការរួមវិភាគទានដល់ប្រតិបត្តិការរបស់ UNRWA។

ពាក់ព័ន្ធដល់បញ្ហាគ្រាប់បែកមីន លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ ធ្ងន់ថា គ្រាប់បែកមីន គ្រឿងផ្ទុះដែលនៅសេសសល់ក្រោយសង្គ្រាម បន្តជាហានិភ័យ ចំពោះជនស៊ីវិលនៅតាមប្រទេស តំបន់ដែនដីចំនួនជាង ៦០ ក្នុងនោះមានវៀតណាមផង។
ចែករំលែកបទពិសោធន៍របស់វៀតណាមអំពីដំណោះស្រាយថ្នាក់ជាតិនិងអន្តរ ជាតិ លោកឯកអគ្គរដ្ឋទូត បានស្នើឲ្យដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធដល់ប្រតិបត្តិ ការគ្រាប់បែកមីន តាមអនុសាសន៍ពាក់ព័ន្ធនានារបស់មហាសន្និបាតអ.ស.បនិង ក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាសេចក្ដីប្រកាសរបស់ប្រធានក្រុមប្រឹក្សាសន្តិសុខ ស្នើ ឡើងដោយវៀតណាមពាក់ព័ន្ធដល់ការដោះស្រាយផលវិបាកដោយគ្រាប់បែកមីន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  


top