ព័ត៌មាន

វៀតណាមនឹងចូលរួមក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបដែលរៀបចំដោយប្រទេសកម្ពុជា

វៀតណាមនឹងចូលរួមក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបដែលរៀបចំដោយប្រទេសកម្ពុជា


ចូលរួមក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ ២០២១ រួមមានប្រទេសម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន សិង្ហបុរី ថៃ ឥណ្ឌា ជប៉ុន រុស្ស៊ី សាធារណរដ្ឋឆែក ប៉ូឡូញនិងអេស្ប៉ាញ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានប្រកាសថា វៀត ណាមនិងប្រទេសចំនួន ១០ ផ្សេងទៀតបានចុះឈ្មោះចូលរួមក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ ២០២១ ដែលជាព្រឹត្តិការ ណ៍មួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោក គីម ពិនុន បានឲ្យដឹងថា ប្រទេសចំនួន ១១ បានបញ្ជាក់ ថា នឹងចូលរួមក្នុងមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុបឆ្នាំ ២០២១ រួមមានប្រទេសម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន សិង្ហបុរី ថៃ ឥណ្ឌា ជប៉ុន រុស្ស៊ី សាធារណរដ្ឋឆែក ប៉ូឡូញនិងអេស្ប៉ាញ។ រំពឹងថា មានប្រទេសជាច្រើននឹងចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកិច្ចប្រជុំរបស់មូលនិធិអាស៊ី-អឺរ៉ុបនៅថ្ងៃទី ១០ ខែកញ្ញាខាងមុខ។

សូមគូសបញ្ជាក់ថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ឆ្នាំ ២០២១ គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ដែលត្រូវនឹងពេលវេលាបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣។ មហោស្រពនេះ នឹងមានសកម្មភាពចំនួន ៣ រួមមានការសម្តែងសិល្បៈ ការតាំងពិពណ៌និងការបញ្ចាំងភាពយន្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top