ព័ត៌មាន

វៀតណាមនិងឥណ្ឌូនេស៊ីជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី

នាថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានអញ្ជើញជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh
និង ដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi

នៅឯជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ ពោលគឺឥណ្ឌូណេស៊ីបានអះអាងនូវការផ្តួចផ្តើមគំនិតរបស់វៀតណាម ក្នុងឋានៈជាប្រធានអាស៊ាន ដោយប្រធានបទ “ការផ្សាភ្ជាប់និងការបន្សាំដោយម្ចាស់ការ” ក្នុងនោះមានជំនួបពិភាក្សាអំពីចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥និងវាយតម្លៃចំពោះការអនុវត្តធម្មនុញ្ញអាស៊ាន ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការព្រួយបារម្ភអំពីការវិវឌ្ឍន៍ថ្មីៗនេះ នៅសមុទ្រខាងកើតដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ ដែលដើរផ្ទុយពីស្មារតីនៃសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជះឥទ្ធិពលដល់បរិយាកាសអំណោយផលសម្រាប់ការចរចានៃក្រមប្រតិបត្តិ (COC)។ យ៉ាងណាមិញ វៀតណាមនិងឥណ្ឌូនេស៊ីនិងបណ្តាប្រទេសអាស៊ានគួរតែបន្តសម្របសម្រួលគោលជំហររបស់ខ្លួន រក្សាសំឡេងរួមនិងតួនាទីមជ្ឈភាពរបស់អាស៊ាន ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាឆ្នាំ ២០២០។ ឥណ្ឌូណេស៊ី ប្តេជ្ញាគាំទ្រដល់វៀតណាម ដើម្បីបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ពីខែមករាឆ្នាំ ២០២០ នេះផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top