ព័ត៌មាន

វៀតណាមនិងអ៊ីតាលីសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌


រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long និងសមភាគីអ៊ីតាលី លោក Andrea Orlando បានចុះហត្ថលេខាលើអនុស្សរណ សហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ

នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាមលោក Le Thanh Long និង​សមភាគី​អ៊ីតាលី​ លោក Andrea Orlando បានចុះហត្ថលេខាលើអនុ​ស្សរណ សហ​ប្រតិបត្តិការ​រវាង​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ទាំងពីរ លើវិស័យច្បាប់​និង​យុត្តិធម៌​សំដៅបង្កើតកិច្ច​សហប្រតិបត្តិការទ្វេភាគី​ជាផ្លូវការ រវាង​ក្រសួង​ទាំង​​ពីរ​លើវិស័យ​ច្បាប់​និងយុត្តិធម៌។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍​ អំពីប្រព័ន្ធ​គ្រប់​គ្រង ផ្នែក​យុត្តិធម៌​ សហប្រតិបត្តិការបណ្តុះបណ្តាលមុខងារយុត្តិធម៌​និង​ផ្លាស់ប្តូរ​លើអ​នុ សញ្ញា​អន្តរជាតិ​មួយ​ចំនួន​និង​វិស័យ​ផ្សេងទៀត​ ដែលភាគីទាំងពីរមានការ​យក​ចិត្ត​ទុក​ដាក់ដូចគ្នា។

​នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អ៊ីតាលីនៅ​វៀត​ណាម​។ ដំណើរ​ទស្សនកិច្ច​នេះ​សំដៅ​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ លើវិស័យ​ច្បាប់​និង​យុត្តិធម៌ រូម​ចំណែក​ពង្រឹង​និង​ពង្រីកទំនាក់​ទំនង​មិត្ត​ភាព កិច្ចសហ​ប្រតិបត្តិការដ៏ល្អប្រសើរ របស់ប្រទេស​ទាំង​ពីរ​វៀតណាម​និង​អ៊ីតាលី៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top