ក្រុមការងារដឹកនាំដោយប្រធានស្តីទីគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិវៀតណាម (NFSC) លោក Truong Van Phuoc បានទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរក្នុងសកម្មភាពឃ្លាំមើលហិរញ្ញវត្ថុ។
ក្នុងដំណើរទស្សនកិច្ច នេះ ក្រុមការងារបានជួបធ្វើការជាមួយទេសាភិបាលរងធនាគាកណ្តាលអ៊ីតាលី (BI) លោក Salvatore Rossi និងជួបសម្តែងការគួរសមប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអ៊ីតាលី Pier Ferdinando ផងដែរ។ នៅក្នុងបណ្តាជំនួបនេះ ភាគី ទាំងពីរបានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការលើសកម្មភាពឃ្លាំមើលហិរញ្ញវត្ថុ ក៏ដូចជាសកម្មភាពពង្រឹងវិស័យហិរញ្ញវត្ថុសមស្រប ជាមួយបទបញ្ញត្តិរបស់ភាគី នីមួយៗ។ ភាគីទាំងពីរក៏បានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះ បណ្តាលកម្មាភិបាលនិងជួយឧបត្ថម្ភបច្ចេកទេសក្នុងការសកម្មភាពឃ្លាំមើលហិរញ្ញ វត្ថុ ជាពិសេស រួមសហការស្រាវជ្រាវនូវបញ្ហាដែលភាគីទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម