ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបបង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម


 ទិដ្ឋភាពនៃសម័យប្រជុំ

វៀតណាមនិងអេហ្ស៊ីបជំរុញ​ការអនុវត្តប្រកបដោយប្រសិ​ទ្ធភាពនូវកិច្ចព្រ​មព្រៀង​ និងការ​សន្យារបស់​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់នៃប្រទេស​ទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេ​ភាគីឲ្យសក្តិសម​ នឹងសក្ដានុភាព​និងឧត្តម​ភាព​នៃប្រទេស​នីមួយៗ។​

នោះគឺកា​រអះអាងរបស់អនុរដ្ឋមន្រ្តីក្រសួងឧ​ស្សាហពាណិជ្ជកម្មវៀតណាម លោក Cao​ Quoc Hung និង​អនុរដ្ឋ​មន្រ្តី​ទី​មួយក្រ​សួងឧស្សាហពាណិជ្ជកម្មអេហ្ស៊ីប​លោក Said Abdullah ក្នុងសម័យ​ប្រជុំលើក​ទី១អនុគណៈ​កម្មការ​បច្ចេក​ទេស​ពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាម-អេហ្ស៊ីប ​នៅទីក្រុងគែ នាថ្ងៃទី២២ ​ខែ​មេសា។
 
នៅសម័យ​ប្រជុំ ថ្នាក់ដឹកនាំក្រសួងឧស្សាហពាណិជ្ជ​កម្មនៃប្រទេសទាំងពីរបា​នអះ​អាង​ថា វៀតណាម​និង​អេហ្ស៊ីប​មានសក្ដានុ​ភាព​ជាច្រើនក្នុ​ង​កិច្ចសហប្រតិបតិ្តកា​រពាណិជ្ជកម្ម​ ហើយ​ត្រូវតែខំប្រឹងប្រែងថែម​ទៀត ដើម្បី​នាំទំ​ហំពាណិ ជ្ជកម្មទ្វេភាគីឲ្យឆាប់ឡើង​ដល់ទៅគោលដៅ១ពា​ន់លាន​ដុល្លាអា​មេរិ​ក។
 
ភាគីទាំងពីរចាំបា​ច់ត្រូវម្ចាស់ការធ្វើពិពិធក​ម្មមុខ​ទំនិញនាំចេ​ញ តាមតម្រូវ ការនិង​ឧត្តម​ភាព​នៃ​ប្រទេស​នីមួយ​​ៗ​។ អេហ្ស៊ីបជួយឧបត្ថម្ភវៀតណា​មនាំចេញទំនិញទៅកាន់ទីផ្សា​រ​បណ្ដាប្រទេស​អ៊ីស្លាម៕​​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top