ព័ត៌មាន

វៀតណាមនិងអេស្បាញខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារអាមេរិក

ក្នុងក្របខ័ណ្ឌនៃសកម្មភាពក្នុងឱកាសនៃកិច្ចប្រជុំកំពូល អបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែល ហ្ស៊ិក នាថ្ងៃទី ១៤ ធ្នូ (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានជួបសមភាគីអេស្ប៉ាញលោក Pedro Sánchez Castejón។
 នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez Castejón។

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ និងឆ្លៀត យកឱ្យបានល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល  ២-៣ ឆ្នាំខាងមុខ; ពន្លឿនការអនុវត្តគម្រោងលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍; បន្តបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារជាតិ និងបរិស្ថាន ...។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអេស្ប៉ាញមានសំឡេងសកម្មដើម្បីឲ្យ EU ដក “កាតលឿង” យ៉ាងឆាប់ៗ សម្រាប់ជលផលវៀតណាម។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Pedro Sánchez Castejón បានសន្យាថា អេស្បាញក្នុងនាមជាប្រធានសហភាពអឺរ៉ុបវិលជុំ ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៣ អេស្បាញនឹងជំរុញឱ្យបណ្តាប្រទេស EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); គោរពអញ្ជើញវៀតណាមឱ្យចូលរួមក្នុង "សម្ព័ន្ធអន្តរជាតិដើម្បីឆ្លើយតបនឹងគ្រោះរាំងស្ងួត" ដែលផ្តួចផ្តើមដោយប្រទេសអេស្ប៉ាញ និងសេណេហ្គាល់; បន្តបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងវិស័យផ្លាស់ប្តូរឌីជីថល និងថាមពលកកើតឡើងវិញ៕


top