ព័ត៌មាន

វៀតណាមនិងអូស្ត្រាលីឯកភាពលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួល លោកប្រធានរដ្ឋ Vo Van Thuong និង លោកអគ្គទេសាភិបាល David Hurley បានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅ សំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលីលើវិស័យនានា; ឯកភាពលើ ការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេល វេលាសមស្រប។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលអគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley។ (រូបថត៖  VNA)

នាព្រឹកថ្ងៃទី៤ ខែមេសា ពិធីទទួលបដិសណ្ឋារកិច្ចអគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងលោកជំទាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានប្រព្រឹត្តទៅនៅវិមានប្រធានរដ្ឋ។ លោកប្រធានរដ្ឋ Vo Van Thuong និង លោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួល។

នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួល លោកប្រធានរដ្ឋ Vo Van Thuong និង លោកអគ្គទេសាភិបាល David Hurley បានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅ សំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលីលើវិស័យនានា; ឯកភាពលើ ការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេល វេលាសមស្រប។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើថា តាមស្មារតីនៃឯក សារយុទ្ធសាស្ត្រស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និង អូស្ត្រាលី (EEES) ភាគីទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិ យោគទ្វេភាគី; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញជាប្រៀបខ្លាំង របស់គ្នាទៅវិញទៅមក; មានគោលនយោបាយលើកទឹកចិត្ត និងជួយសម្រួលសម្រាប់ សហគ្រាសនៃប្រទេសទាំងពីរបង្កើនការវិនិយោគទៅវិញទៅមក; តាមនោះ លើកទឹក ចិត្តឱ្យសហគ្រាសអូស្ត្រាលីមកបណ្តាក់ទុននៅវៀតណាមលើវិស័យថាមពល ហេដ្ឋា រចនាសម្ព័ន្ធ រ៉ែ ទូរគមនាគមន៍ ហិរញ្ញវត្ថុ-ធនាគារ កសិកម្មបច្ចេកវិទ្យាខ្ពស់ អប់រំ។ ល។

ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ VNA)

រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley បានឯកភាពថាភាគី ទាំងពីរគួរតែយកចិត្តទុកដាក់បន្ថែមទៀតដល់សកម្មភាពវប្បធម៌ កីឡា និងការជួបប្រា ស្រ័យរវាងប្រជាជននិងប្រជាជន; ឆាប់អនុវត្តន៍អនុស្សរណៈយោគយល់គ្នាស្ដីពីកម្មវិធី ទិដ្ឋាការកសិកម្មអូស្ត្រាលី ដើម្បីឲ្យពលរដ្ឋវៀតណាមអាចទៅធ្វើការនៅអូស្ត្រាលីក្នុង វិស័យកសិកម្ម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀត ណាមទៅសិក្សា នៅអូស្ត្រាលី ព្រមទាំងលើកទឹកចិត្តឲ្យពលរដ្ឋអូស្ត្រាលីកាន់តែច្រើន ធ្វើដំណើរទេស ចរណ៍ និងមកសិក្សានៅវៀតណាម; ជំរុញការអនុវត្តសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងបង្កើនការតភ្ជាប់មូលដ្ឋាននៃភាគីទាំងពីរផងដែរ។
មេដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការពិគ្រោះយោបល់ និងការសម្រប សម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិនានា; អះអាងសារជាថ្មីអំពីសារៈ សំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍នៅ សមុទ្រខាងកើត; សហការជាមួយប្រទេសដទៃទៀតដើម្បីកសាងតំបន់ស្ថិរភាពនិងវិបុលភាព គោរពអធិបតេយ្យភាពជាតិ និងធានាគោលការណ៍គោរពច្បាប់ជាគោល។
 នាព្រឹកថ្ងៃដដែល អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងគណៈ ប្រតិភូជាន់ខ្ពស់អូស្ត្រាលីបានមកដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី៕

top