ព័ត៌មាន

វៀតណាមនិងអូស្ត្រាលីមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ-អប់រំ

សាកលវិទ្យាល័យ RMIT ទើបតែបានសម្របសម្រួលជាមួយការិយាល័យក្រសួង ការបរទេសអូស្ត្រាលីនៅទីក្រុង Victoria ដើម្បីរៀបចំពិធីរំលឹកខួបលើកទី ៥០ ទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអូស្ត្រាលីនៅទីក្រុង Melbourne។
សហរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayers និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh (នៅកណ្ដាល) នៅក្នុងពិធីរំលឹកខួប។ (រូបថត៖ AVPI)

ថ្លែងមតិនៅពិធីនេះ សហរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្ម អូស្ត្រាលី លោក Tim Ayers បានអះអាងថា ក្នុងរយៈពេល៥ទសវត្សរ៍កន្លងមក ទំនាក់ ទំនងរវាងអូស្ត្រាលី និងវៀតណាមទទួលបានសមិទ្ធិផលជាច្រើន ក្នុងនោះ លេចធ្លោគឺ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងពាណិជ្ជកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មិនត្រឹមតែ ប៉ុណ្ណោះទេ ជោគជ័យរបស់ RMIT ក៏ដូចជាមូលដ្ឋានអប់រំអូស្ត្រាលីផ្សេងទៀតនៅវៀតណាម បានបង្ហាញថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនលើវិស័យវិនិយោគ និងអប់រំ។ អូស្ត្រាលី និងវៀតណាមមានចំណុចរួមជាច្រើននោះ គឺការសន្យាចំពោះស្ថិរ ភាព សន្តិភាព សមត្ថភាពងើបឡើងវិញ និងវិបុលភាពនៃតំបន់ ហើយរដ្ឋាភិបាល អូស្ត្រាលីនាបច្ចុប្បន្នចាត់ទុក ការតភ្ជាប់ជាមួយអាស៊ានជាចំណុចស្នូលក្នុងគោល នយោបាលកិច្ចការបរទេស ក្នុងនោះអូស្ត្រាលីខិតខំប្រឹងប្រែងជំរុញឱកាសសហ ប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់។
ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានអះអាងថា វៀតណាមមានបំណងចង់ក្លាយជាដៃគូកាន់តែល្អប្រសើររបស់ អូស្ត្រាលី ហើយជឿជាក់ថា អូស្ត្រាលីក៏មានបំណងដូចគ្នាដែរ។ លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា ប្រទេសទាំងពីរនឹងរួមចំណែកបន្ថែមទៀតក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

top