ព័ត៌មាន

វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការ


វៀតណាមនិងអាហ្សង់ទីនបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៧ ​នៅទីក្រុង​ហាណូយ​អនុប្រធាន​រដ្ឋសភា​វៀត​ណាម លោក​ Uong Chu Luu បាន​ជួប​​សន្ទនា ជាមួយ​គណៈ​ប្រតិភូគណបក្ស​ផ្តល់​មតិ​​សាធា​រណះ (PRO)​កាន់​អំណាច​នៅអាហ្សង់​ទីន ដឹកនាំ​ដោយ​លោក ​Humberto​ Schiavoni​ប្រធាន​គណបក្ស​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម​។ នៅ​​ក្នុង​ជំនួប​នេះ អនុប្រធានរដ្ឋសភា​ លោកUong Chu Luu ​បង្ហាញ​គោល​បំណ​ង​ថា៖ ​នាពេលខាងមុខ​នេះទំនាក់ទំ​នង​រវាង​បក្ស​​ទាំង​​​ពីរ ស្ថាប័ន​នីតិបញ្ញត្តិ​ទាំង​ពីរ ​នឹងបន្តអភិវឌ្ឍន៍ខ្លាំង​ក្លា​សម​ស្រប​ជាមួយ​ទំនាក់​ទំនង​នយោបាយ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​​ រវាង​ភាគីទាំងពីរ​។ រីឯ លោក Humberto Schiavoni បានអះអាងថា៖  អាហ្សង់ទីន​គោរព​និង​យកចិត្ត​ទុក​ដាក់ជំរុញ​កិច្ចសហប្រតិបត្តិការ ​លើគ្រប់​វិស័យ​ជាមួយវៀតណាម ជាពិសេស​គឺវិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​​ និងសេដ្ឋកិច្ច៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top