ព័ត៌មាន

វៀតណាមនិងអាស៊ានសង្ឃឹមថានឹងក្លាយជាគោលដៅទេសចរណ៍កំពូលនៃប្រទេសអាស៊ីឦសានចំនួន ៣ ជាថ្មីម្តងទៀត

កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទេសចរណ៍រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយ ចិន កូរ៉េខាងត្បូង និងជប៉ុន (អាស៊ាន+៣) នឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ ហើយវៀតណាម និងអាស៊ានសង្ឃឹមថានឹងក្លាយជាគោលដៅកំពូលសម្រាប់ភ្ញៀវទេសចរត្រឡប់មកវិញ។

ចូលរួមសន្និសីទនៃទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន+៣ លើកទី ៤២ នៅទីក្រុង Yogykarta ប្រទេសឥណ្ឌូនេស៊ី អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍លោក Ha Van Sieu បានសង្កត់ធ្ងន់ថា៖ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងអាស៊ាន+៣ វៀតណាមបានប្តេជ្ញារួមសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិកទាំងអស់ដើម្បីអនុវត្តផែនការសហប្រតិបត្តិការទេសចរណ៍អាស៊ាន+៣ ដំណាក់កាល ២០២១-២០២៥ និងខិតខំប្រឹងប្រែងនាំមកនូវលទ្ធផលល្អប្រសើរសម្រាប់គម្រោងការណ៍ និងសកម្មភាពរួមស្តីពីទេសចរណ៍។ ជាមួយនឹងតួនាទីយ៉ាងសកម្មរបស់មជ្ឈមណ្ឌលអាស៊ាន កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទេសចរណ៍អាស៊ាន+៣ នឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ វៀតណាមនិងអាស៊ានជាថ្មីម្តងទៀត នឹងក្លាយជាគោលដៅឈានមុខគេនៃទីផ្សារភ្ញៀវទេសចរចិន ជប៉ុននិងកូរ៉េខាងត្បូង៕    


top