រដ្ឋមន្រ្តីលោក Pham Hong Ha ថ្លែងមតិក្នុងជំនួបធ្វើការនៅស្ថានទូតវៀតណាមប្រចាំអាល់ហ្សេរី (រូបថត៖ TTXVN)
នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី១១ គណៈកម្មា ធិការអន្តររដ្ឋាភិបាលវៀតណាម-អាល់ហ្សេរីនោះ រដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម លោក Pham Hong Ha ប្រធានក្រុមការងារនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អាល់ហ្សេរីបានទៅបំពេញទស្សនកិច្ចការងារ នៅស្ថានទូត វៀតណាមប្រចាំអាល់ហ្សេរី។
ថ្លែងមតិក្នុងជំនួបធ្វើការ លោក Pham Hong Ha សង្កត់ធ្ងន់ថា អាល់ហ្សេរី ជាប្រទេសសំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការនយោបាយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក។ ដោយហេតុនេះ ទាំងវៀតណាម និងអាល់ហ្សេរីចាំបាច់ ត្រូវជំរុញថែមទៀតនូវទំនាក់ទំនងប្រពៃណីដ៏ស្និទ្ធស្នាល រវាងប្រទេសទាំង២។ ជាពិសេស ប្រទេសទាំង២ចាំបាច់ត្រូវអនុវត្ត ឲ្យបានជាក់ស្ដែងថែមទៀតនូវ ការសន្យាទ្វេភាគីលើវិស័យការទូតក៏ដូចជាវិស័យពាណិជ្ជកម្មវិនិយោគផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម