ព័ត៌មាន

វៀតណាមនិងអាមេរិកយល់ព្រមបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ

នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី៩ ខែមេសា ក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងនាមជាបេសកជនពិសេសរបស់អគ្គលេខាប ក្សកុម្មុយនិស្តវៀតណាម តូ ឡឹម ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc បានជួបជាមួយតំណាង ពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។ (រូបថត៖ VNA ផ្សាយ)

លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានអះអាងថា វៀតណាមមានបំណង ចង់បន្តពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក; សង្កត់ធ្ងន់ថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការកសាងសេដ្ឋ កិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន គោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយម ធ្វើពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស។ លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc បានអះអាងថា វៀតណាមមានបំណងចង់ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ របស់អាមេរិក ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវខ្លឹមសារនៃកិច្ចសន្ទនារវាងលោកអគ្គលេខា បក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ នាថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ តាមនោះបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍របស់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ។
លោកឧប នាយករដ្ឋមន្ត្រីបានស្នើថា ទោះបីជាសហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេល ការដំឡើងពន្ធក្នុងរយៈពេល ៩០ ថ្ងៃក៏ដោយ ប៉ុន្តែប្រទេសទាំងពីរគួរតែចរចារលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឲ្យបានឆាប់ ដើម្បីបង្កើតក្របខ័ណ្ឌរយៈពេលវែង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព ដើម្បីផលប្រយោជន៍ ទៅវិញទៅមក ស្របតាមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានអះអាងថា អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម មាន បំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្ម ឆ្ពោះទៅរកទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ សហរដ្ឋអាមេរិកបានឯកភាព ថា ភាគីទាំងពីរគួរតែចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ក្នុងនោះមានការព្រមព្រៀងពន្ធដារ ហើយបានស្នើឱ្យកម្រិតបច្ចេកទេសពីភាគីទាំងពីរ ចាប់ផ្តើមពិភាក្សាភ្លាមៗ៕

top