 ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga និងគណៈប្រតិភូបានអញ្ជើញចូលរួមពិធីនេះ
	ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga និងគណៈប្រតិភូបានអញ្ជើញចូលរួមពិធីនេះ
	  
	នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក។
	 
	អស់រយៈពេល ២៥ ឆ្នាំនេះ ភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកបាននិងកំពុងរីកចម្រើនយ៉ាងស៊ីជម្រៅ ពីវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្តិសុខរហូតដល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអប់រំ។ នៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩  វៀតណាមនិងសហរដ្ឋអាមេរិកនៅតែបន្តសហការជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺក៏ដូចជាបញ្ហាប្រឈមផ្សេងទៀត ដែលកំពុងកើតមាននៅលើពិភពលោក។ ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់បំផុតមួយក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ យើងខ្ញុំតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសទាំងពីរក៏ដូចជាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយស្ថេរភាពនៅក្នុងតំបន់និងពិភពលោក”។
	 
	ចំណែកខ្លួនវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink បានអះ អាងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងអាមេរិកពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ បាននាំមកនូវសមិទ្ធិផលសេដ្ឋកិច្ចជាច្រើនសម្រាប់ប្រទេសទាំងពីរ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកនៅតែបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ខណៈដែលវៀតណាមបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញ ដែលមានការរីកចម្រើនលឿនបំផុតរបស់អាមេរិកផងដែរ៕
	តាម VOV5 - វិទ្យុសំឡេងវៀតណាម