ព័ត៌មាន

វៀតណាមនិងអាមេរិកជំរុញសកម្មភាពពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍ទ្វេភាគី

យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិកអោយដឹងថា នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc  នាថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) លោក Alex Feldman ជូនដំណឹងថា គណៈប្រតិភូធុរកិច្ចអាមេរិកដោយមានសមាជិកជាង ៤០ នាក់ នឹងអនុវត្តកម្មវិធីជំរុញការវិនិយោគនៅវៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមីនា។

 

ឯកអគ្គរដ្ឋទូត Ha Kim Ngoc ជួបពិភាក្សាជាមួយលោក Alex Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន


តាមរយៈដំណើរទស្សនកិច្ច នេះ USABC ចង់អះអាងថា នឹងបន្តជឿជាក់ទៅលើឱកាសសហប្រតិបត្តិការនិងការវិនិយោគនៅវៀតណាម ក៏ដូចជាចូលរួមចំណែកជាក់ស្តែងដល់សកម្មភាពអបអរខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម - អាមេរិក (១៩៩៥-២០២០) ) និងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀត ណាម។

មុននេះ នាថ្ងៃទី ២៤ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បានរួមសហការជាមួយ គណៈ ប្រតិភូក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្មនិងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក សំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ក្រៅពីការស្វែងរកឱកាសសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទិញបន្ថែមនូវផលិតផលកសិកម្មអាមេរិក ដូចជាសាច់ជ្រូក សណ្តែកសៀង ពោតមក គណៈប្រតិភូវៀតណាមបានស្នើឱ្យភាគីអាមេរិក បង្កលក្ខណៈងាយស្រួលច្រើនទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាមចូលទីផ្សារអាមេរិក ដូចជាក្រូចថ្លុងស្វាយជាដើម ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top