ព័ត៌មាន

វៀតណាមនិងអាមេរិកជំរុញកិច្ចសហប្រតិបតិ្តការថាមពល

 អាមេរិកនិងវៀតណាមបានពិភាក្សាគ្នាជាវិជ្ជមានអំពី យថា​ទស្សន៍​សហប្រតិ​បតិ្តការ​នៅក្នុង​បណ្ដា​សកម្មភាព​ចំណុះគំនិត​ផ្ដួចផ្ដើម​អាស៊ី EDGE (បង្កើនការអភិវឌ្ឍនិងកំ​ណើនតាមរយៈថាមពល​) ដើម្បី​ជួយ​​ឧបត្ថម្ភដល់ ការ​អនុវត្ត​ប្រភពធន​ធាន​ថាមពល​​អគ្គីសនីនិងឧស្ម័នធម្ម​ជាតិ​​ដ៏ខ្លាំង​ក្លា​
 
នៅជំនួប​កាលពីថ្ងៃទី១៨ ខែមិថុនា នៅទីក្រុងហាណូយ រវាងអនុរដ្ឋមន្រ្តី ក្រសួងឧស្សាហ​ពាណិជ្ជកម្ម​វៀត​ណាម លោក​ Dang Hoang An និងទីប្រឹក្សារដ្ឋ មន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាធនធានថាមពលលោក Francis Fannon ភាគីទាំងពីរបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់រួមក្នុងការបង្កើនកិច្ច សហប្រតិ​បតិ្តការ​ខាង​បច្ចេកទេស​ដែលមានស្រាប់ក្នុងវិស័យថាមពលរវាង ប្រទេសទាំងពិរ។ អាមេរិកនិង​វៀត​ណាម​បាន​ពិភាក្សា​គ្នាជាវិជ្ជមាន​អំពី យថាទស្សន៍សហប្រតិបតិ្តការនៅក្នុងបណ្ដាសកម្មភា​ពចំណុះគំនិតផ្ដួចផ្ដើមអាស៊ី E​DGE (បង្កើន​ការអភិវឌ្ឍ និងកំណើនតាមរយៈថាមពល) ដើម្បីជួយឧបត្ថម្ភដល់ កា​រអនុវត្ត​ប្រភពធន​ធានថាម​ពលអគ្គីសនី​និង​ឧស្ម័នធម្មជាតិដ៏ខ្លាំងក្លា រួមទាំ​ង ឧស្ម័នធម្មជាតិរាវ ថាមព​លកកើតឡើង​វិញ និងបច្ចេកវិទ្យា​សន្សំសម្ចៃថាម​ពល​ ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម


top