ព័ត៌មាន

វៀតណាមនិងអង្គការសហប្រជាជាតិសម្របសម្រួលគ្នាអនុវត្តន៍គោលដៅសកល

នារសៀលថ្ងៃទី ១៣ មេសា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Luu Quang បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម រួមជាមួយនឹងតំណាង ទីភ្នាក់ងារមួយចំនួនរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ លោកស្រី Pauline Tamesis។ (រូបថត៖ Lam Khanh/VNA)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានថ្លែងអំណរ គុណចំពោះការជួយឧបត្ថម្ភគាំទ្រ របស់អង្គការសហប្រជាជាតិសម្រាប់វៀតណាម ក្នុងអំឡុងពេល ៤៥ ឆ្នាំកន្លងមក។ ជាពិសេស តាមរយៈយន្តការ COVAX អ.ស.ប បានជួយវៀតណាមនូវវ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យ ជួយវៀតណាមគ្រប់គ្រងការរាត ត្បាតនៃជំងឺ COVID-19 ប្រកបដោយប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើ ឱ្យភាគីទាំងពីរពន្លឿនការអនុវត្តកម្មវិធី និងគម្រោងគោលដៅសកលនានា; ស្នើឱ្យ អ.ស.ប បន្តជួយឧបត្ថម្ភវៀតណាមមិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្នែក ជំនាញ បច្ចេកទេស និងបទពិសោធន៍ពីបណ្តាញសកលរបស់អ.ស.បផងដែរ។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី វៀតណាមកំពុងតែប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះហើយ មានតម្រូវការដ៏ធំសម្រាប់ការរួមដៃជួយឧបត្ថម្ភពីអ.ស.បលើបញ្ហានេះ ជាពិសេសការសន្យាសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។
ចំណែកឯខាងអ.ស.បវិញ លោកស្រី Pauline Tamesis បានវាយតំលៃខ្ពស់ ចំពោះការរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុង សកម្មភាពនានារបស់អ.ស.ប; បញ្ជាក់ថា អ.ស.ប នឹងបន្តរួមដំណើរជាមួយវៀតណាម ដើម្បីឲ្យវៀតណាមអាចចាប់យកបាននូវឱកាសថ្មីៗ ហើយឆ្លើយតបទៅនឹងបញ្ហា ប្រឈមនានា កៀងគរធនធានអន្តរជាតិ រួមចំណែកអនុវត្តន៍គោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

top