ព័ត៌មាន

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសន្និសីទរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) លើកទី ១៨ ក្រោមប្រធានបទ “បង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គម”។

ទិដ្ឋភាពទូទៅនៃសន្និសីទលើកទី ១៨ នៃរដ្ឋភាគីនៃ CRPD (រូបភាព៖ ក្រសួងការបរទេស)

អញ្ជើញចូលរួមនិងថ្លែងមតិនៅសន្និសីទនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Hoang Nguyen ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វៀត ណាមក្នុងការលើកកម្ពស់ និងការពារសិទ្ធិជនពិការដូចដែលបានបង្ហាញតាម រយៈគោលនយោបាយ និងឯកសារច្បាប់ដែលបានចេញផ្សាយ រួមទាំងច្បាប់ស្តីពីពិការភាពឆ្នាំ ២០១០ និងការអនុម័តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ឆ្នាំ ២០១៤។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ វៀតណាមបានអះអាងពីការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការពាក់ព័ន្ធទាំងអស់ ដើម្បីធានាបន្ថែមទៀតនូវសិទ្ធិជនពិការ ឆ្ពោះទៅរកសង្គមប្រកបដោយយុត្តិធម៌ ភាពពឹងលើខ្លួនឯង និងរួមបញ្ចូលដោយគ្មានអ្នកណាម្នាក់ត្រូវទុកចោលពីក្រោយឡើយ៕


top