ព័ត៌មាន

វៀតណាមនិងឡាវផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីសកម្មភាពរបស់អាជ្ញាធរតំបន់


 ប្រធានរដ្ឋសភា ឡាវលោកស្រី Pany Yathotou (នៅកណ្ដាល) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai (រូបថត៖ hanoimoi.com.vn)
 

 ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជននិង គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហាណូយ​ បានរៀបចំសិក្ខាសាលា​ក្រោមប្រធាន ប​ទ “ផ្លាស់​ប្ដូរបទ​ពិសោធន៍​ស្ដីពី​សកម្មភាព​របស់​អាជ្ញាធរ​តំបន់”​។ ​
 
ប្រធាន​រដ្ឋសភា ឡាវលោកស្រី Pany Yathotou អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បាន​អញ្ជើញ​ធ្វើជា​សហអធិបតី​នៅសិក្ខា​សាលា។
 
ថ្លែងនៅ​ទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានចាត់ទុកថា ទីក្រុង​ហាណូយ​ចាំបាច់​​បន្តផ្លាស់ប្ដូរ​បទពិសោធន៍ជាមួយភាគី ឡា​វ ជាពិសេសគឺអំពីសមត្ថភាពអ​ភិវឌ្ឍនិង​គ្រប់គ្រងទីក្រុង​ ក៏ដូច​​ជាគោ​ល នយោបាយ​ពិ​សេសដោយឡែកនៃ​ទីក្រុង​ហាណូយ និងប្រសិទ្ធភាពនៃ​គោល ​នយោបាយ​ទាំង​នេះ ផង​ដែរ​។
 
ចំណែក​ឯប្រធាន​រដ្ឋសភាឡាវលោកស្រី ​Pany Yathotou បានអះអាងថា​ រាល់បទ​ពិសោធន៍​ដែល​ទីក្រុង​ហាណូ​យ​បាន​ចែក​រំលែកនឹង​ជួយរដ្ឋសភាឡាវ ក៏ដូចជាស្ថាប័​ននិង​អាជ្ញាធរ​តំបន់ លើកកំ​ពស់​គុណភាព​នៃការងា​រ​នីតិបញ្ញត្តិ​ ឃ្លាំមើលក៏ដូចជាការប្រតិ​បត្តិច្បាប់ផងដែរ។​ លោកស្រី Pany Yathotou មាន​ គោលបំណងថា នា​ពេល​​ខាង​មុខ ក្រៅពីសកម្មភាពសហប្រតិបតិ្ត​ការជាន់ខ្ពស់ នោះ គឺស្ថាប័ននានា​នៃទីក្រុង​ហាណូយ ជាពិសេស​គឺ​ក្រុមប្រឹក្សាប្រជាជននៃ ទីក្រុង​ហាណូយនិងទីក្រុងវៀ​ងច័ន្ទ នឹង​បង្កើន​កិច្ចសហប្រតិ​បតិ្តការ​អោយ​បាន​ ស្អិត​រមួត​ថែមទៀត ដើម្បី​ជួយអោយក្រុមប្រឹក្សាប្រជាជននៅតា​មតំបន់​របស់ឡាវ ធ្វើសកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយសក្តិសមជាតំណាងអោយសិទ្ធិនិ​ង ផលប្រយោជន៍របស់​ប្រជាជ​ន៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម


top