ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបអនុប្រធានរដ្ឋឡាវ លោកស្រី Pany Yathotou។ (រូបថត៖ VOV)
វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកថ្ងៃដដែលរវាងអនុប្រធានរដ្ឋឡាវលោកស្រី Pany Yathotou និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តសហការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋឡាវនៅខែសីហា ឆ្នាំ២០២១; រក្សាការផ្លាស់ប្តូរយ៉ាងញឹកញាប់គណៈប្រតិភូ និងជំនួបប្រាស្រ័យ ជាន់ខ្ពស់; ខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគឲ្យក្លាយទៅជាសសរស្តម្ភពិតប្រាកដក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ; សម្របសម្រួលដើម្បីស្វែងរកប្រភពទុន ទិសដៅថ្មី និងមានប្រសិទ្ធភាពសម្រាប់ គម្រោងសហប្រតិបត្តិការនានា។ អនុប្រធានរដ្ឋឡាវ លោកស្រី Pany Yathotou បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិ ផលដ៏ធំធេងលើគ្រប់វិស័យដែលប្រជាជនវៀតណា មទទួលបាននាពេលកន្លងមក ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់ បក្សកុម្មុយនិស្តវៀតណាម; ព្រមទាំងបញ្ជាក់ថា នឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថ ភាពជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីពូនជ្រុំ និងពង្រឹងដោយឥតឈប់ឈរទំនាក់ ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង ជ្រោយរវាងឡាវនិងវៀតណាម៕