ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅហ្វាំងឡង់ នាថ្ងៃទី២៦ ខែកញ្ញា អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអញ្ជើញជួបជាមួយរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសហ្វាំងឡង់ Jumka Salovaara នៅទីក្រុង Helsinki។
អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang ធ្វើការជាមួយរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសហ្វាំងឡង់ លោក Jumka Salovaara។ រូបថត៖ Bao Chi/baoquocte.vn
អនុរដ្ឋមន្ត្រី លោកស្រី Le Thi
Thu Hang បានស្នើថា ក្រសួងការបរទេសទាំងពីរ
បន្តសហការយ៉ាងជិតស្និទ្ធក្នុងតួនាទីសម្របសម្រួល
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព
រួមទាំងការរៀបចំការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ជំរុញយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងអនុវត្តយ៉ាងសកម្មនូវឯកសារ
និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ។
រីឯខ្លួនវិញ
រដ្ឋលេខាធិការ Jumka Salovaara បានអះអាងថា
វៀតណាមជាដៃគូសំខាន់នាំមុខគេរបស់ហ្វាំងឡង់ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) ហើយហ្វាំងឡង់នឹងជំរុញទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប (EU)។ រដ្ឋលេខាធិការលោក Jumka Salovaara បានយល់ស្របនឹងសំណើរបស់វៀតណាមក្នុងការជំរុញឱ្យបណ្តាប្រទេស
EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម -
សហភាពអឺរ៉ុប (EVIPA) និងបញ្ចុះបញ្ចូលក្រុមប្រឹក្សាអឺរ៉ុប EC
ឱ្យដកកាតលឿង IUU សម្រាប់វៀតណាម។
ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល
និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើតួនាទី និងសារៈសំខាន់របស់អង្គការសហប្រជាជាតិ
និងគោរពច្បាប់អន្តរជាតិ និងការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី៕