ព័ត៌មាន

វៀតណាមនិងហូឡង់រឹតបន្តឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានឲ្យដឹងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តបង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
  រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ Kees Van Baar (រូបថត៖ Pham Kien/TTXVN)  

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលជួបជាមួយលោក Kees van Baar ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព  នៃព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាម ដែលលោកចូលជួបសម្តែងការគួរសមក្នុងឱកាស ចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានឲ្យដឹងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរត្រូវបន្តបង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; ឈានចូលការចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងស្តីពីការបង្ការ និងបង្រ្កាបបទល្មើស រួមទាំងការជួយគ្នាផ្លូវច្បាប់ទៅវិញទៅមក។ លោករដ្ឋមន្ត្រី To Lam បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត Kees van Baar ជំរុញសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាល និងអាជ្ញាធរហូឡង់ ក្នុងការគាំទ្រ បណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ស្តីពីការធានាសន្តិសុខបណ្តាញ ទប់ស្កាត់ឧក្រិដ្ឋកម្មដែលឆ្លៀតផលប្រយោជន៍ពីអ៊ីន ធឺណិត; បង្កើនការផ្លាស់ប្តូរបទពិសោធន៍លើការទប់ស្កាត់បទល្មើសបរិស្ថាន និងពង្រឹងសមត្ថភាពនគរបាលបរិស្ថាន។

លោកឯកអគ្គរដ្ឋទូត Kees van Baar បានអះអាងថា លោកនឹងក្លាយជាស្ពានមួយដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក សម្របសម្រួលការផ្លាស់ប្តូរបទពិសោធន៍ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យសក្តានុពល និងជាពិសេសលើវិស័យកិច្ចសហប្រតិបត្តិការសន្តិសុខ និងសណ្តាប់ធ្នាប់; តភ្ជាប់អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរនិយាយរួម និងតភ្ជាប់ក្រសួងនគរបាលវៀត ណាមជាមួយដៃគូនៃព្រះរាជាណាចក្រហូឡង់ ជាពិសេសអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃឯកសារដែលបានចុះហត្ថលេខា៕


top