ព័ត៌មាន

វៀតណាមនិងសាធារណរដ្ឋឆែកជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ


វៀតណាមនិងសាធារណរដ្ឋឆែកមានសក្កានុភាពលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្មនិង
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (រូបថតៈ  Vũ Lê)

នេះជាខ្លឹមសារដែលបានលើកយកមកពិភាក្សានៅក្នុង “វេទិកាសហគ្រាស វៀតណាម-ឆែក”ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (វៀតណាម)នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងវេទិកានេះ លោក Vo Tan Thanh អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖ សាធារណរដ្ឋឆែកត្រូវបានចាត់ទុកជាទីផ្សារនាំចេញយុទ្ធសាស្ត្ររបស់វៀតណាម ដំណាក់កាល ២០១០- ២០២០ ។ ផ្ទុយទៅវិញ វៀតណាមក៏ជាទីផ្សារគួរឲ្យទាក់ទាញសម្រាប់ទាំងវិនិយោគិននិងសហគ្រាសឆែកលើច្រើនវិស័យផងដែរ។

ធ្វើការវាយតម្លៃអំពីល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅ លោក Jiri Koliba អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មសាធារណរដ្ឋឆែកបានអះអាងថាវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់របស់​ឆែក​ ហើយតម្លៃពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនឹងបានកើនឡើងជាលំដាប់នាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top