ព័ត៌មាន

វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអំពីថាមពល

កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Binh Son និងដៃគូថាមពលឈានមុខគេរបស់សហរដ្ឋអាមេរិក រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន Chevron, Marquis Energy និង ADM Asia-Pacific Trading។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Binh Son និងសម្ព័ន្ធក្រុមហ៊ុន Chevron។ (រូបថត៖ VNA)

ឯកសារទាំងនេះផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់រោងចក្រចម្រាញ់ប្រេង Dung Quat; ការស្រាវជ្រាវលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈជីវសាស្ត្រអេតាណុល ពីសហរដ្ឋអាមេរិក; និងការផ្គត់ផ្គង់វត្ថុធាតុដើមពោតសម្រាប់ផលិតអេតាណុលនៅវៀតណាម។ លោកស្រី Barbara Harrison អនុប្រធានផ្នែកផ្គត់ផ្គង់និងជួញដូរប្រេងឆៅនៃក្រុមហ៊ុន Chevron បានថ្លែងថា៖

“យើងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ប្រេងឆៅដែលផលិតនៅសហរដ្ឋ
អាមេរិក ក៏ដូចជាប្រភពប្រេងផ្សេងទៀត ដើម្បីគាំទ្រដល់ការផលិតថាមពលដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ប្រជាជនវៀតណាម។ យើងក៏មានបំណងចង់បង្កើនបរិមាណផល ហើយសង្ឃឹមថា អាចឈានដល់ ៤-៥ លានបារ៉ែលនៅឆ្នាំក្រោយ”។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាមនិងអាមេរិកកំពុង ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌និងតុល្យភាព ឆ្ពោះទៅការសម្រេចឲ្យបានឆាប់ៗនូវក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង៕


top