រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។ រូបថត៖ Viet Cuong/VOV១
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា ស្ថានទូតអាមេរិកនឹងបន្តសម្របសម្រួល និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាពមុខងារនៃក្រសួងនគរបាលវៀតណាម ដើម្បីអនុវត្តន៍ខ្លឹមសារកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ទៅវិញទៅមក ជាពិសេសខ្លឹមសារកិច្ចសហប្រតិបត្តិការដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់ឯកភាព ក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព៕