ព័ត៌មាន

វៀតណាមនិងសមាជិកនានារួមចំណែកយ៉ាងជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់ WTO

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងនាមជាសមាជិកដែលមានទំនួល ខុសត្រូវរបស់ WTO វៀតណាមមានគោលជំហរពង្រីកតួនាទីដ៏សកម្មរបស់ខ្លួនក្នុង ក្របខ័ណ្ឌសហប្រតិបត្តិការនានារបស់ WTO ខិតខំប្រឹងប្រែងអនុវត្តន៍យ៉ាងពេញលេញ នូវការសន្យា ហើយរួមចំណែកយ៉ាងសកម្មក្នុងស្មារតីស្ថាបនាចំពោះបញ្ហានានាដែល ជាក្ដីកង្វល់រួមនៅ WTO។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា រូបលោកស្រីអគ្គនាយិកា និង WTO នឹងបន្តជួយគាំទ្រ ជំរុញកម្មវិធីសហប្រតិបត្តិការ ជំនួយហិរញ្ញវត្ថុ និងបច្ចេក ទេសរបស់ WTO ដើម្បីជួយវៀតណាមលើកកំពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណ កម្មសេដ្ឋកិច្ចអន្តរជាតិ បន្តរួមវិភាគទានជាក់ស្តែងក្នុងសកម្មភាពរបស់ WTO។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ របស់ខ្លួនក្នុងការអនុវត្តការសន្យារបស់សមាជិក WTO ជំរុញកំណើនពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កាត់បន្ថយ វិសមភាពសង្គម ជំរុញការផ្ដល់សិទ្ធិដល់ស្ត្រី; សម្របសម្រួលជាមួយសមាជិកដទៃ ទៀត ដើម្បីរួមចំណែកប្រកបដោយភាពជាក់ស្តែង និងប្រសិទ្ធភាពចំពោះសកម្មភាព របស់ WTO នាពេលខាងមុខ។

រីឯខ្លួនវិញ អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala មានបំណងថា លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកបទពិសោធន៍ និងមេរៀនរបស់វៀតណាម ដើម្បី ឧទ្ទេសនាមឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក និងបំផុសគំនិតសម្រាប់ ប្រទេសជាច្រើនទៀត។ លោកស្រីអគ្គនាយិកា WTO ក៏បានចែករំលែកបញ្ហាមួយចំនួន អំពីការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំ G7 នាពេលខាងមុខ; មានបំណងចង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ ការចរចារលើកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធនជលផល ការប្រយុទ្ធប្រឆាំងនឹងការ នេសាទខុសច្បាប់ (IUU) ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការផ្តល់សិទ្ធិដល់ ស្ត្រីផងដែរ៕


top