ព័ត៌មាន

វៀតណាមនិងសភាអឺរ៉ុបបង្កើនកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប សន្ទនា ជាមួយលោកស្រី Heidi Hautala អនុប្រធានសភាអ៊ឺរ៉ុប (EP)។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
អនុប្រធានសភាអឺរ៉ុប លោកស្រី Heidi Hautala

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា សភាអឺរ៉ុបគឺជាដៃគូសំខាន់ឈានមុខរបស់វៀតណាម ហើយទំនាក់ទំនងវៀតណាម - អឺរ៉ុបកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រ សើរ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និង EP ជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងសភាអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រីអនុប្រធាន  EP នឹងរួមចំណែកបង្កើនថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - ជាមួយសភាអឺរ៉ុបនិយាយរួមនិងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិង EP និយាយដោយឡែក។

ចំណែកអនុប្រធាន EP លោកស្រី Heidi Hautala បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ក្រុមសមាជិកសភា EP បាន ជួបធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម និងពិនិត្យនូវស្ថានភាពជាក់ស្តែងអំពីការប្រតិបត្តិកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តស្តីពីការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ចព្រៃ ឈើនិងពាណិជ្ជកម្មផលិតផលព្រៃឈើ (VPA / FLEGT) ផងដែរ។

ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) លោកស្រី Heidi Hautala ក៏បានអោយដឹងថា EP នឹងបន្តស្តាប់ផង និងផ្តោតការយកចិត្តទុកដាក់លើសំណើររបស់ភាគីវៀតណាមក្នុងជំរុញការអនុម័តលើ EVFTA​ ផងដែរ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថា នេះគឺជា FTA ជំនាន់ថ្មី ហេតុដូច្នេះហើយ ភាគីនានាចាំបាច់ត្រូវធានាឲ្យមានការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយ​ចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top