
វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអាវកាស (Image: VNA)
នាពេលថ្មីៗនេះ ស្ថាប័នអាវកាសសហព័ន្ធរុស្ស៊ី (Roskomos) និងបណ្ឌិតសភា វិទ្យសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (VAST) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យអាវកាស។ តាមគំរោង Roskosmos និង VAST នឹងអភិវឌ្ឍន៍សហប្រតិបត្តិការលើវិស័យអាទិភាព ដែលភាគីទាំងពីរយកចិត្តទុក ដាក់ដូចគ្នាដូចជាការស្រាវជ្រាវផែនដីអាវកាស និងផ្កាយរណប។ល។ ភាគីទាំង ពីរនឹងចូលរួមអនុវត្តបណ្ដាគំរោងការណ៍រួម ដែលប្រើប្រាស់ប្រភពធនធាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងបង្កើតក្រុមបេសកម្មរួមរុស្ស៊ី-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ អាវកាសផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម