
វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន (រូបថតៈ TTXVN)
វៀតណាមនិងរុស្ស៊ីទទួលបានកិច្ចព្រមព្រៀងធំមួយ ស្តីពីការផ្គត់ផ្គង់ប្រេងឧស្ម័ន។ កិច្ចព្រមព្រៀងនេះទទួលបានក្នុងក្របខ័ណ្ឌ នៃវេទិការសេដ្ឋកិច្ចអន្តរជាតិលើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្រុងSaint-Peterburg របស់រុស្ស៊ី រវាងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Rosneft (រុស្ស៊ី) ជាមួយអគ្គក្រុមហ៊ុនប្រេងវៀតណាម (PV Oil)។ តាមកិច្ចព្រមព្រៀងនេះ ពីឥឡូវរហូតដល់ឆ្នាំ២០៤០ Rosneft នឹងផ្គត់ផ្គង់ឲ្យវៀតណាមបរិមាណប្រេងឡើងទៅ៩៦លានតោន។ នេះត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងធំបំផុតតាំងពីមុនមកដែល ស្ថិតក្នុងយុទ្ធសាស្ត្របើកទូលាយដៃគូនៅទីផ្សារអាស៊ី-ប៉ាស៊ីហ្វិករបស់រុស្ស៊ី។ តាម នាយកប្រតិបត្តិរបស់ Rosneft លោក Igor Sechin ថាកុងត្រាយូរអង្វែងនៃកិច្ចសន្យានេះ នឹងអនុញ្ញត្តឲ្យ Rosneft មិនត្រឹមតែលើកកំពស់ប្រសិទ្ធិភាពសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំងជាកត្តាមួយរួមចំណែកស្ថិរភាពទីផ្សារឥន្ធៈលើពិភពលោកទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម